ជំងឺអុតស្វានៅលើពិភពលោក កើនឡើងជាង ១៤ពាន់នាក់ហើយ
នៅពេលនេះពិភពលោកទាំងមូល មានករណីកើតជំងឺអុតស្វារហូតដល់ទៅ១៤ពាន់នាក់ ។ គណកម្មការ របស់អង្គការសុខភាពពិភពលោក បានជួបប្រជុំជាលើកទីពីរ ដើម្បីសម្រេច ថាតើជំងឺអុតស្វា នឹងក្លាយទៅជាជំងឺ អាសន្នដែលត្រូវប្រកាសនៅលើពិភពលោកដែរឬទេ។
អង្គការសុខភាពពិភពលោក នៅថ្ងៃទី២១ខែកក្កដាបានជួបប្រជុំស្តីពីជំងឺអុតស្វា ដើម្បីវាយតម្លៃនិងអាចប្រកាសអាសន្នស្តីពីសុខភាពជាសកល ។ នេះជាកិច្ចប្រជុំលើកទីពីរហើយ របស់គណៈកម្មការ នៃអង្គការសុខភាពពិភពលោក ក្រោយពេលរកឃើញមានករណីកើតជំងឺអុតស្វា ដល់ទៅ ១៤ពាន់នាក់ នៅ៧០ប្រទេសជុំវិញពិភពលោក។
ករណីឆ្លងជំងឺអុតស្វាកើនឡើងនៅក្នុងប្រទេស តំបន់អាហ្វ្រិកខាងលិចនិង អាហ្វ្រិកកណ្តាល ដែលជាតំបន់ជំងឺនេះធ្លាប់កើនឡើងជាច្រើន នៅក្នុងអំឡុងឆ្នាំ ៧០ នៃសតវត្សរ្ត៍ទី២០ ។
កាលពីថ្ងៃទី២៣ខែមិថុនា គណៈកម្មការសុខាភិបាលបានជួបប្រជុំគ្នា ជាលើកដំបូងស្តីពី ស្ថានភាពបន្ទាន់នៃសុខាភិបាល ។ នៅពេលនោះអគ្គនាយកអង្គការសុខភាពពិភពលោក Adhanom Ghebreyesus លើកឡើងថាមិនទាន់ដល់ពេលដែលត្រូវ ប្រកាសអាសន្ននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។