ឥណ្ឌា-កម្ពុជា ពិភាក្សាលើគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា ព្រមទាំងមន្ត្រី ជំនាញនៃអាជ្ញាធរជាតិព្រះវិហារចំនួន៣រូប បានជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងផ្ទាល់ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃ ប្រទេសឥណ្ឌា លើគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ (គោបុរៈទី៥)។
ក្នុងនោះ ក្រុមការងារបានសម្រេចជ្រើសរើសយកទីតាំងចំនួន៤កន្លែង ស្ថិតនៅផ្នែកខាងកើតឆៀងខាងជើងគោបុរៈទី៥ ដើម្បីធ្វើកំណាយ ស្រាវជ្រាវបុរាណវិទ្យា កំណត់ទីតាំងសម្រាប់ទុកដាក់ថ្ម និងទីតាំងសម្រាប់ដាក់ស្លាកសញ្ញាគម្រោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។