សម្ដេចម៉ែ​ប្រោស​ព្រះរាជទាន ព្រះរាជ​ទ្រព្យ ១​លាន​ដុល្លារ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សម្រាប់​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​ទូទាំងប្រទេស

​ភ្នំពេញ​៖ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ ទ្រង់​បាន​ប្រោស​ព្រះរាជទាន នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ១​លាន​ដុល្លារ​អាមេរិក ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សម្រាប់​ដោះស្រាយ​បញ្ហា​គ្រាប់មីន នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើតាម​ព្រះរាជ​សារលិខិត​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​

​ក្នុង​ព្រះរាជ​សារលិខិត ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ថា «​ខ្ញុំ​សូម​ជូនពរ សម្តេច​អគ្គមហាសេនាបតី និង​សមាជិក សមាជិកា​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​មហា​ជោគជ័យ​ថ្មីៗ​ទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង​ប្រជារាស្ត្រ​កម្ពុជា និង​សូម​បាន​ប្រកប​តែ​នឹង​ពុទ្ធពរ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​សូមជម្រាបថា ក្នុងឱកាស​អញ្ជើញ​លែង​កូន​ត្រី នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បោសសំអាត​មីន ក្នុងការ​បញ្ចប់​នូវ​ការគំរាមកំហែង​ពី​គ្រាប់មីន ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​តទៅទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close