ស្លាប់​៣​នាក់ ក្នុង​ឧបទ្ទវហេតុ​បាញ់ប្រហារ ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ នៅ​ប្រទេស​ហ្វីលីពីន​

​ម៉ានីល​៖​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់ប្រហារ​ដ៏​កម្រ​មួយ នៅឯ​សាកលវិទ្យាល័យ ក្នុង​រដ្ឋធានី​ម៉ានីល របស់​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៤ កក្កដា ដែល​នៅក្នុង​អ្វីដែល​ហាក់ដូចជា ការធ្វើឃាត​ដោយ​ចេតនា​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​សាកលវិទ្យាល័យ Ateneo de Manila គឺ​ក្នុងពេលដែល​និស្សិត​ច្បាប់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ចូលរួម​ពិធី​ប្រគល់​សញ្ញាបត្រ ដោយពេល​នោះ ក៏មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​តុលាការ​កំពូល​។​

​អាជ្ញាធរ​បាន​និយាយថា លោកស្រី Rose Furigay ជា​អតីត​អភិបាលក្រុង នៅក្នុង​ខេត្ត Basilan ភាគខាងត្បូង ដែលមាន​កូនស្រី ដែល​ស្ថិត​ក្នុងចំណោម​និស្សិត​បញ្ចប់​ការសិក្សា គឺ​ត្រូវបាន​សម្លាប់​។ ជំនួយការ​ប្រតិបត្តិរ​បស់​លោកស្រី Furigay និង​ឆ្មាំសន្តិសុខ​សាកលវិទ្យាល័យ ក៏ត្រូវ​បានសម្លាប់​ផងដែរ​។​

​នគរបាល​បាន​និយាយថា កូនស្រី​របស់លោក​ស្រី​គ្រាន់តែ​រងរបួស ហើយ​កំពុងស្ថិត​ក្នុងស្ថានភាព «​មាន​ស្ថិរភាព​» នៅក្នុង​មន្ទីរពេទ្យ​។​
​លោក Joy Belmonte ប្រធាន​អង្គភាព​រដ្ឋាភិបាល​ក្នុង​តំបន់​ដែលមាន​ការបាញ់ប្រហារ​នោះ បាន​បាន​ប្រាប់ AFP ថា​៖ «​យើង​ពិតជា​មានការ​តានតឹង និង​បាន​បាត់បង់​ជីវិត​»​។​

​នគរបាល​បាន​និយាយថា ខ្មាន់កាំភ្លើង​ដែល​ជាប់ចោទ​បាន​រត់គេច​ពី​កន្លែងកើតហេតុ ដោយ​បង្ខំ​អ្នកបើកបរ​ចេញពី​រថយន្ត​របស់​ពួកគេ មុនពេល​ដែល​វា​ត្រូវបាន​ទុកចោល ហើយ​បន្ត​រត់គេចខ្លួន​តាមរ​ថយ​ន្ត មួយទៀត ង​តែ​នៅ​ទីបំផុត ជន​នោះ​ត្រូវបាន​ឃុំខ្លួន នៅ​ជិត​ព្រះវិហារ​មួយ​។​

​នគរបាល​បាន​ដកហូត​កាំភ្លើង​ដៃ ពីរ​ដើម និង​ឧបករណ៍​បំបិទ​សំឡេង​មួយ​ដើម​ដែល​ជនសង្ស័យ​ប្រើ​ដោយ​ជនសង្ស័យ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ Chao-Tiao Yumol ហើយ​បាន​និយាយថា មាន​ប្រវត្តិ​ជម្លោះ​ផ្លូវច្បាប់​ជា​យូរ​មកហើយ​ជាមួយ​លោកស្រី Furigay​។​

​ជនសង្ស័យ Yumol ត្រូវ​នៅក្រៅ​ឃុំ ដោយ​ចោទប្រកាន់​ពីបទ​ប្រមាថ​តាម​អ៊ីនធឺណិត​។ តែ​រូបគេ​ចោទប្រកាន់​លោកស្រី Furigay ថា​ជា “​ម្ចាស់​គ្រឿងញៀន​” នេះ​បើតាម​នគរបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close