ចុង​សប្ដាហ៍​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ២១​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ការបង្ហាញ​ស្ថិតិ​ប្រចាំ​សប្តាហ៍​ថ្ងៃទី​២៤-២៥ ខែកក្កដា ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ចំនួន ២១៣,៥៩០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១៩២,០៥០​នាក់​នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១,៥៤០​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
*​ខេត្ត​ព្រះសីហនុ ៣៣,១៧៤​នាក់​
*​ខេត្តកំពត ៣១,៣២៣​នាក់​
*​ខេត្តសៀមរាប ២៦,៧៤៣​នាក់​
*​ខេត្តបាត់ដំបង ២០,៥១២​នាក់​
*​រាជធានី​ភ្នំពេញ ១៨,០៩៨​នាក់​
*​ខេត្តកណ្តាល ១៦,២៤៥​នាក់​
*​ខេត្ត​កែប ១០,៥៣១​នាក់​
*​ខេត្តពោធិ៍សាត់ ៨,៤៩២​នាក់​



គួរ​គូសបញ្ជាក់ថា តួលេខ​ខាងលើ​បាន​បន្ត​ថមថយ​ប្រមាណ ៥,៦៧% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ អាកាសធាតុ​មិន​អំណោយផល​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​គ្រប់​រាជធានី​-​ខេត្ត ដែល​បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​មួយចំនួន​។ ជាក់ស្តែង​ក្នុង​សប្តាហ៍​កន្លងមក ទឹកបាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ ហើយ​ផ្លូវ​ត​ភ្ជាប់​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវ​ហូរ​ផ្តាច់​មិនអាច​ធ្វើដំណើរ​កើត​។​

​បន្ថែម​ពីនេះ អាជ្ញាធរ​រាជធានី​-​ខេត្ត បាន​ជូនដំណឹង ក្រើន​រំ​ឮ​ក និង​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​គ្រប់គ្រង​ស្ថានភាព​ជំនន់​ទឹក​ទៅតាម​ស្ថានភាព​រៀងៗ​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close