អាស៊ាន ​សម្តែង​ការតក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង ចំពោះ​មី​យ៉ាន់​ម៉ា ដែល​ប្រហារជីវិត​សកម្មជន​បក្សប្រឆាំង​៤​នាក់​

ភ្នំពេញ​៖ អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ពី​ក្តី​តក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង​ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ប្រហារជីវិត​សកម្មជន​បក្សប្រឆាំង​ចំនួន ០៤​រូប​។

​សកម្មជន​បក្សប្រឆាំង​ចំនួន ០៤​រូបនោះ ដែល​ត្រូវ​របប​យោធា​មី​យ៉ាន់​ម៉ា​កាត់ទោស​ប្រហារជីវិត​នោះ រួមមាន​៖ លោក ភ្សូ ហ្សេ​យ៉ា ថរ​, លោក ក្យ​រ មីន​យូ​, លោក ឡា មី​យូ អោ​ង និង​លោក អោ​ង ធូ​រ៉ា ហ្ស បើទោះបី​មានការ​ស្នើ​សុំឱ្យ​ពិចារណា​ឡើងវិញ លើ​សេចក្តីសម្រេច​ផ្តន្ទាទោស​លើ​ជន​ទាំងនោះ​ដោយផ្ទាល់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក៏ដូចជា​សំណូមពរ​ពី​សំណាក់​រដ្ឋ​សមាជិក​អាស៊ាន​ដទៃទៀត​យ៉ាងណាក្តី​។​

​អាស៊ាន​បាន​ចាត់ទុកថា នេះ​ជា​បញ្ហា​ដែល​អាស៊ាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល បានឱ្យដឹងថា ខណៈដែល​មានការ​ទទួល​ស្គាល់​នូវ​ភាពស្មុគស្មាញ​នៃ​វិបត្តិ ព្រមទាំង​កំដៅ​ទោសៈ​មោហៈ​ផ្ទុះឡើង​គ្រប់ទិសទី​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា អាស៊ាន​ជារួម​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មានការ​អត់ទ្រាំ និង​ភាព​អត់ធ្មត់​ជា​អតិបរិមា ហើយ​ខិតខំ​ចៀសវាង​មិន​ធ្វើឱ្យ​ជម្លោះ​រីក​រាលដាល​កាន់តែខ្លាំង​។ គឺជា​ទង្វើរ​មិនអាច​អត់ឱន​បាន​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​វា​បាន​ទាញ​ថយក្រោយ​នូវ​វឌ្ឍនភាព និង​ថែមទាំង​សបញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង ជាពិសេស​របស់​ប្រធាន​អាស៊ាន ក្នុង​ការជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច ពោលគឺ​ការកសាង​ភាពជឿជាក់ និង​ទំនុកចិត្ត​ដើម្បី​ឱ្យធ្វើ​មាន​កិច្ចសន្ទនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​បញ្ចប់​អំពើហិង្សា​ការអនុវត្ត​ទោស​ប្រហារជីវិត​តែមួយ​សប្ដាហ៍​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​សម្រាល​ទុក្ខវេទនា​របស់​ប្រជាជន​ស្លូតត្រង់​។​

​អាស៊ាន នៅតែ​ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​សូម​លើក​បន្ទរ​នូវ​សំឡេង​ដ៏​លើសលុប​ក្នុង​មជ្ឈដ្ឋាន​អាស៊ាន ក៏ដូចជា​សហគមន៍​អន្តរជាតិ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ទីក្រុង​ណៃ​ពិដោ ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​អាស៊ាន​បន្ត​អំពាវនាវ​យ៉ាងខ្លាំង​ក្លា និង​ជាបន្ទាន់​ដល់​ភាគី​ទាំងអស់​ឱ្យ​ចៀសវាង​នូវ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើឱ្យ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​កាន់តែ​ធ្លាក់​ដុនដាប រារាំង​ដល់​ការសន្ទនា​ដោយ​សន្តិវិធី​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព ទាំង​នៅ​មី​យ៉ាន់​ម៉ា និង​ក្នុង​តំបន់​ទាំងមូល​។​

​អាស៊ាន នៅតែ​តាំងចិត្ត​បន្ត​រិះរក​វិធីសាស្ត្រ​ជួយ​មី​យ៉ាន់​ម៉ា​ឱ្យ​ត្រឡប់​ទៅរក​ប្រក្រតីភាព និង​ដំណើរ​ការកែប្រែ​ទៅរក​លទ្ធិប្រជាធិបតេយ្យ ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន តាមរយៈ​កិច្ចសន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន ដែល​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ជា​រប​ស់មី​យ៉ាន់​ម៉ា​ខ្លួនឯង ស្របទៅតាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន​។ ទាំងនេះ​គឺជា​តម្រូវការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការបាត់​បង់ជីវិត​មនុស្ស​កាន់តែច្រើន និង​បំបាត់​នូវ​ទុក្ខវេទនា​របស់​ប្រជាជន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close