ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រ​នីញ៉ា ប្រធានាធិបតី​ត្រៀម​ប្រកាសអាសន្ន​ស្តីពី​អាកាសធាតុ​

លោក John Kerry ឧបការី​របស់​ប្រធានាធិបតី​អាមេរិក បានប្រកាសថា ប្រធានាធិបតី​បៃ​ឌិន​មាន​គម្រោង​ប្រកាស អាសន្ន​បន្ទាន់​ស្តីពី​បម្រែបម្រួល​អាកាសធាតុ ។ ប្រសិនបើ​ច្បាប់​អាសន្ន​ត្រូវបាន​ប្រកាស​នោះ ប្រធានាធិបតី​បៃ​ឌិន នឹងមាន​អំណាច​បន្ថែម​ទៀត នៅក្នុង​ការជំរុញ​កម្ម​វិធី ថាមពល​កែច្នៃ របស់ លោក​បៃ​ឌិន ។ កន្លងមក​កម្មវិធី​នេះ​ត្រូវបាន​ផ្អាក​ដោយសារតែ​មិន​ទទួលបាន​ការគាំទ្រ​ពីស​ភា​។

​បម្រែបម្រួល​អាកាសធាតុ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បណ្តាល​ឲ្យ​មនុស្ស​ជាង ៦​ពាន់​នាក់​ត្រូវ​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​។ ជាមួយគ្នានេះដែរ អាកាសធាតុ​ក្តៅ​ខ្លាំង និង​សំណើម​ទាប បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​សកម្មភាព​ពន្លត់ភ្លើង​ឆេះ​ព្រៃ ។​

​តាម​ការប្រកាស​របស់​នាយក​រដ្ឋា ព្រៃឈើ​នឹង​ពន្លត់ភ្លើង​ឆេះ​ព្រៃ កា​រលី​ហ្វ័​រ​នីញ៉ា​(CAL FIRE) បាន​ឲ្យ​ដឹងថា ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃទី​២២​ខែកក្កដា ដោយ​ឲ្យ​ឈ្មោះថា Oak Fire បាន​បំផ្លាញ​ព្រៃ​ឈឺ​ជិត​៦​ពាន់​ហិតា​។​

​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សកម្មភាព​ពន្លត់​អគ្គិភ័យ​។ ក្រុម​ពន្លត់​អគ្គិភ័យ​ជាង​២​ពាន់​នាក់ និង​ឧទ្ធម្ភាគចក្រ​១៧​គ្រឿង បាន​ចូលរួម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។ អណ្តាតភ្លើង​បាន​កម្ទេច​ផ្ទះ​ពលរដ្ឋ​ដែល​បាន ជម្លៀសចេញ​ទៅកាន់​តំបន់​សុវត្ថិភាព​។ ផ្ទះ​១០​ខ្នង​រង​ការឆេះ​ខ្ទិច​និង​ផ្ទះ​៥​ខ្នង​ផ្សេងទៀត រង​ការខូចខាត​យ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរ​ផ្ទះ​រាប់ពាន់​ខ្នង​រង​ការគំរាមកំហែង​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close