ចាប់ឈើ៩៣សន្លឹក ដែលឈ្មួញលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋ
(ព្រះវិហារ) ៖ ឈើលេខ១ប្រភេទកកោះ និងពពេល ចំនួន៩៣សន្លឹក ស្មើនឹងជិត៣ម៉ែត្រគូប ដែលឈ្មួញលាក់ទុកនៅក្នុងព្រៃក្រោយផ្ទះប្រជាពលរដ្ឋក្នុងភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ត្រូវបានសមត្ថកិច្ចចម្រុះចុះរឹបអូស។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ខែកក្កដាដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុក-អនុភូមិពោធិ៍ទៀប និងនគរបាលប៉ុស្តិ៍ម្លូព្រៃ១។
លោកបន្តក្រោយពីទទួលការចង្អុលបង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ និងបទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងស្តុកឈើ ដែលក្រុមឈ្មួញលាក់ទុក ។
ឈើដែលរឹបអូសបានៗយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។