ជិត​៧០​ទីក្រុង​ នៅ​ចិន​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត​ ពី​សីត​ណ្ហ​ភាព​ក្តៅ​ខ្លាំង​

​ក្នុង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ ចិន​ក៏ត្រូវ​ប្រឈម​សីត​ណ្ហ​ភាព​ក្តៅ​ខ្លាំង មិន​ធ្លាប់មាន​ពីមុនមក​។ មាន​ទីក្រុង​ជិត ៧០ ទីក្រុង​ក្នុងប្រទេស​ចិន​មាន​សីត​ណ្ហ​ភាពកើនឡើង​ដល់​ទៅ​៤០​អង្សា​សេ ជា​កម្រិត​ខ្ពស់បំផុត​។​

​មិន​ខុស​អ្វី​ពី ពី​តំបន់​អឺរ៉ុប អាមេរិក នោះឡើយ ចិន​នៅពេលនេះ​ក៏ត្រូវ​ប្រឈម​រលក​កម្តៅ​ខ្លាំង ក្នុង​ខែកក្កដា​នេះ ។ ក្រសួង​ព្យាករណ៍​អាកាសធាតុ​ចិន​នៅ​ថ្ងៃទី​២៥​ខែកក្កដា បានប្រកាស​អាសន្ន​កម្រិត​ក្រហម គឺជា​កម្រិត​ខ្ពស់បំផុត នៅ​៦៧​ទីក្រុង​ក្នុងប្រទេស​ដែលមាន​សីត​ណ្ហ​ភាពកើនឡើង​ដល់​៤០​អង្សា​សេ​។​

​កម្តៅ​នៅក្នុង​ប្រទេស​ចិន​នាពេលនេះ ខ្ពសបំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ ១៩៦១ មក ។ ក្រៅពី​ទីក្រុង​ដែល​ប្រកាសអាសន្ន នៅមាន​ទីក្រុង ស្រុក ជាង ៤០០​ទៀត​នៅ​ប្រទេស​ចិន ក៏មាន​សីត​ណ្ហ​ភាព​ជាង ៣៥​អង្សា​សេ​ផងដែរ ។ កាលពីដើម​ខែកក្កដា ទីក្រុង​សៀង​ហៃ​មាន​សីត​ណ្ហ​ភាពកើនឡើង​ដល់​ទៅ​៤០,៥​អង្សា​សេ ជា​កម្រិត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន តាំងពី​ឆ្នាំ ១៨៧៣​មក​។​

​ក្រសួង​ព្យាករណ៍​អាកាសធាតុ​ចិន​បានប្រកាសថា ពេលវេលា​«Sanfu» គឺជា​ពេលវេលា​ក្តៅ​បំផុត​ប្រចាំឆ្នាំ មាន​រយៈពេល​ប្រមាណ​១០​ថ្ងៃ ប៉ុន្តែ​ឆ្នាំនេះ​អាច​អូសបន្លាយ​ដល់​ទៅ ៤០​ថ្ងៃ​។ ក្នុង​រដូវក្តៅ​នេះ​ពលរដ្ឋ​បាននាំគ្នា​ទៅលើ​នៅ​កន្លែង​មានទឹក មាន​សួន​បាញ់​ទឹក ឆ្នេរសមុទ្រ​ជាដើម ដើម្បី​កាត់បន្ថយ​កម្តៅ​។ មកទល់ពេលនេះ​មិនទាន់មាន​របាយការណ៍​ស្តីពី​ការស្លាប់ ពាក់ព័ន្ធ​ក្តៅ​ខ្លាំង​នោះឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close