សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ធ្វើ​សវនកម្ម​ផ្ទៃក្រៅ តាមដាន​ការងារ​បរិស្ថាន​-​អង្គរ​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​សវនកម្ម​ផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន ISO14001: 2015 ដោយ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន Japan Quality Assurance ហៅ​កាត់​ថា​(JQA)​។ គោលបំណង​នៃ​សវនកម្ម​តាមដាន​គឺ​ដើម្បី​បញ្ជាក់ថា​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ បន្ត​កិច្ច​ការអនុលោម​ស្របតាម​តម្រូវការ​ស្តង់ដារ ISO14001 ដែរឬទេ​។​

​តំណាង​ស្ថាប័ន JQA និង​ជាស​វន​ករ​លោក ម៉ា​ម៉ូ​រុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើង​តាមរយៈ​វីដេអូ Zoom ថា ចំណុច​ដែល​ត្រូវ​យកមក​ពិនិត្យ​នៅក្នុង​សវនកម្ម​ផ្ទៃក្រៅ​នាពេលនេះ មាន​ដូចតទៅ​៖ ទី​១ ពិនិត្យ​លើ​សវនកម្ម​ផ្ទៃក្នុង និង​ត្រួតពិនិត្យ​ការគ្រប់គ្រង ទី​២ ពិនិត្យ​សវនកម្ម​លើក​មុន​ដែល​មិនមាន​ភាពមិន​អនុលោម ទី​៣ ឆ្លើយតប​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ទៅនឹង​ការតវ៉ា​ផ្សេងៗ​ពី​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ បើសិន​មានការ​តវ៉ា​កើតឡើង​នៅ​ឆ្នាំមុន ទី​៤ ប្រសិទ្ធភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន ទៅលើ​ការសម្រេច​គោលបំណង ទី​៥ ស្ថានភាព​រីកចម្រើន​ទៅមុខ​សម្រាប់​សកម្មភាព​កែលម្អ​ជា​បន្តបន្ទាប់ ទី​៦ ការគ្រប់គ្រង​ប្រតិបត្តិការ​ជាប្រចាំ​ដែល​បាន​ចារ​នៅក្នុង​សៀវភៅ​គ្រប់គ្រង​បរិស្ថាន ទី​៧ ការផ្លាស់ប្តូរ​ផ្សេងៗ​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង ទី​៨ ភាពសមស្រប​នៃ​ការប្រើប្រាស់​ស្លាក​សញ្ញា​ចុះបញ្ជី និង​ការបោះពុម្ពផ្សាយ ព័ត៌មាន​ដែល​បាន​ចុះបញ្ជី​។​

​សូមជម្រាបថា សវនកម្ម​នេះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០២២ ដោយ​ពិនិត្យ​វាយតម្លៃ​នៅតាម​នាយកដ្ឋាន​អង្គភាព​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​នៅតាមរ​ណី​យ​ដ្ឋា​ន​អង្គរ​ដោយផ្ទាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close