មនុស្ស២នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ
ជនសង្ស័យក្នុងករណីបង្កអសន្តិសុខ ចំនួនពីរនាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ ជាមួយកងកម្លាំងសន្តិសុខក្នុងស្រុក មួង(Muang) ខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃនៅថ្ងៃទី២៦ កក្កដា ២០២២នេះ។
ទាហាន នគរបាល និងមន្ត្រីមូលដ្ឋានបានឡោមព័ទ្ធសហគមន៍មួយ នៅខាងក្រោយផ្សារម៉ាកហ្សាស ឬមជ្ឈមណ្ឌលឥស្លាមដាហា ក្នុង ឃុំ សត្យាណុក ប្រហែលម៉ោង៦ព្រឹក។នេះ ជាប្រតិបត្តិការ ក្រោយដឹង ព័ត៌មានថា ក្រុមបះបោរលាក់ខ្លួននៅក្នុងតំបន់នោះ។
បន្តិចក្រោយមក កាំភ្លើងបានផ្ទុះឡើង ខណៈដែលពួកគេ បាន ប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធ។ក្រោយ មក បុរសពីរនាក់ ដែលមានឈ្មោះតាមដីកា ចាប់ខ្លួនក្នុងសំណុំរឿងសន្តិសុខ បានស្លាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា ម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់លើ ដំបូលផ្ទះ និងម្នាក់ទៀតនៅក្នុងផ្ទះ។
ប្រភពព័ត៌មានបានឲ្យដឹងដែរថា លោក ឧត្តមសេនីយ៍ទោ Thinnakorn Rangmart ស្នងការនគរបាលខេត្តយ៉ាឡា បាន បញ្ជាភ្លាមៗដល់ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍ប្រតិបត្តិការពិសេស និង អង្គភាព សេវាសាធារណៈឱ្យមានការប្រុងប្រយ័ត្ន ព្រោះគាត់ជឿថា ក្រុមបះបោរ អាចនឹងរៀបចំផែនការវាយប្រហារសងសឹកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។