នៅ​ថ្ងៃទី ២៨​ខែកក្កដា ប្រធានាធិបតី​អាមេរិក​-​ចិន នឹង​ជួប​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ​

​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន និង​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង នឹង​ជួប​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៨​ខែកក្កដា ដោយ​ផ្តោតទៅលើ​បញ្ហាសំខាន់ៗ​នៅលើ​ពិភពលោក និង​ទំនាក់ទំនង​ទ្វេភាគី​។​

​កាលពី​ថ្ងៃទី ២៦​ខែកក្កដា លោក John Kirby ឧបការី​ទទួលបន្ទុក​ទំនាក់ទំនង ស្តីពី​យុទ្ធសាស្ត្រ នៃ គណកម្មការ​សន្តិសុខ​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា គោលដៅ​សំខាន់​នៃ​ជំនួប​ពី​ភា​ក្សា តាម​ទូរស័ព្ទ​គឺ​ការគ្រប់គ្រង​ការប្រកួត​ប្រ​ជែ​អរ​វាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នៅលើ​ពិភពលោក​។ លោក John Kirby បាន​បញ្ជាក់ថា​ប្រទេស​ទាំងពីរ​មាន​បញ្ហា​ជាច្រើន​ប្រឈមមុខ​ដាក់គ្នា ដែល​ត្រូវ​ពិភាក្សា ហើយ​ក៏មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​សហការគ្នា​ផងដែរ​។​

​បញ្ហា​ដែល​ប្រទេស​ទាំងពីរ​ចាប់អារម្មណ៍​បំផុត​នោះ ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ពិភាក្សាគ្នា​នោះ​គឺ ទីក្រុង​វ៉ា​ស៊ីន​អាច​នឹងត្រូវ​លុប​ពន្ធដា​មួយចំនួន លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​នៅពេលនេះ​ប្រធានាធិបតី​បៃ​ឌិន​មិន​តាន់​សម្រេច​ចុងក្រោយ​ថា​តើ​ត្រូវ​លុប​ពន្ធដា​ដែល​អតីត​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​អនុវត្ត​ទៅលើ​ប្រទេស​ចិន​ដែរឬទេ​។​

​ក្រៅពីនេះ​ក្រុម​អ្នកឯកទេស​បានលើកឡើង​ថា មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ពី​បញ្ហា​អ៊ុយ​ក្រែ​ន និង កោះ​តៃវ៉ាន់​ផងដែរ​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close