រុស្ស៊ី នឹង​ចាក​ចេញពី​ស្ថានីយ​អន្តរជាតិ​ISS នៅ​ឆ្នាំ​២០២៥ និង​សាងសង់​ស្ថានីយ​អវកាស​ថ្មី​របស់ខ្លួន​

​រុស្ស៊ី​នឹង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល ២​ទសវត្ស​រ្ត៍​កន្លងមក រវាង​អាមេរិក​និង​រុស្សី ក្រោយ​សហការគ្នា​បង្កើត​ស្ថានីយ​អវកាស​អន្តរជាតិ ISS ក្រោយ​បញ្ចប់​សង្គ្រាមត្រជាក់ ។​

​ប្រធាន​នាយក​រដ្ឋា​ន របស់​អង្គការ​អវកាស​រុស្ស៊ី Roscosmos លោក Yuri Borisov នៅ​ថ្ងៃទី ២៦​ខែកក្កដា បានប្រកាសថា វិស័យ​អវកាស​របស់​រុស្ស៊ី​នឹង​ដកខ្លួន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ឆ្នាំ ២០២៥ ។​

​តាម​របាយការណ៍​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​ពូ​ទីន នៅក្នុង​កិច្ចប្រជុំ​នៅ​វិមាន​ក្រែ​ម​ឡាំង​នា​ថ្ងៃទី​២៦​ខែកក្កដា លោក Yuri Borisov បាន​បញ្ជាក់ថា អង្គការ​អវកាស នឹង​បំពេញ​រាល់​ភារកិច្ច​ជាមួយ​ប្រទេស​ដៃគូ នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ISS រួច​ដកខ្លួន​ចេញ​នៅក្នុង​ឆ្នាំ ២០២៤​។​

​លោក Yuri Borisov បន្តទៀតថា «​ខ្ញុំ​យល់ឃើញថា ដល់​ពេលដែល​ត្រូវបង្កើត​ស្ថានីយ​ដាច់ដោយឡែក​របស់​រុស្ស៊ី​»​។​

​តាម​គម្រោង​លោក​របស់លោក Yuri Borisov ជើងហោះហើរ​យានអវកាស​មាន​មនុស្ស​បើក​របស់​រុស្ស៊ី​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​វិទ្យាសាស្ត្រ​ជា​ប្រព័ន្ធ​។ នៅពេល​នេះដែរ លោក Dmitry Rogozin អតីត​អគ្គនាយក​អង្គការ​អវកាស​រុស្ស៊ី ធ្លាប់មាន​ព្យាករណ៍​ថា​រុស្ស៊ី​នឹង​បន្ត​សហការ​ណ៍​នៅ​ស្ថា​នី​អវកាស ដល់​ឆ្នាំ​២០៣០ ។​

​នៅ​ឆ្នាំ ១៩៩៨ ស្ថានីយ​អវកាស​អន្តរជាតិ​ត្រូវបាន​បង្កើត​រួមគ្នា​រវាង​ប្រទេស​រុស្ស៊ី អាមេរិក ជប់​ុ​ន កាណាដា និង​អឺរ៉ុប ។ ស្ថានីយ​នោះ​បែង​ចែកចេញជា​ពីរ​កំណាត់​ដាច់ដោយឡែក ដោយ​ផ្នែក​ខាងក្រោយ​គ្រប់គ្រង​ដោយ​អាមេរិក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close