ទៅរួចទេ! អ៊ុយក្រែនចង់វាយប្រហារទីតាំងនៅលើទឹកដីរុស្ស៊ី
លោក Aleksey Danilov ប្រធានគណកម្មការសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានប្រកាសថា រដ្ឋាភិបាលទីក្រុងគៀវ មិនបង្អង់នៅក្នុងការវាយប្រហារទៅលើ ទឹកដីរុស្ស៊ីនោះឡើយក្នុងពេលចាំបាច់ ។
លោក Aleksey Danilov បានបញ្ជាក់ថា គណកម្មការសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើ ការវាយប្រហារដោយមីស៊ីល ដែលរុស្ស៊ី វាយប្រហារទៅលើទីតាំង ក្នុងប្រទេសអ៊ុយក្រែន ។ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា រាល់ទីតាំងនៅក្នុងប្រទេសរុស្ស៊ី និងក្លាយទៅជាគោលដៅវាយប្រហារ ពីអ៊ុយក្រែន ក្នុងពេលចាំបាច់។
លោក Aleksey Danilov បន្តទៀតថា នៅពេលចាំបាច់ អ្នកដែលនៅក្នុងរដ្ឋាភិបាល នឹងធ្វើសកម្មភាពដោយមិនមានការស្ទាក់ស្ទើរ ដើម្បីកម្ទេចគោលដៅ។កន្លងមក លោក Aleksey Danilov ក៏បានលើកឡើងពីបញ្ហានេះទៅកាន់ប្រធានាធិបតី Volodymyr Zelensky ពីការវាយប្រហារទៅលើទីតាំង នានារបស់រុស្ស៊ី គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងគៀវ ។
មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះ អាចនឹងកម្ទេចគោលដៅនៅក្នុងតំបន់គ្រីមៀ ឬស្ពានតភ្ជាប់គ្រីមៀ សម្រាប់ដឹកជញ្ជូនសម្ភារៈទំនិញដ៏សំខាន់ដល់ទាហានរុស្ស៊ី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។