ហ្វីលីពីន ប្រកាស​រកឃើញ ករណី​ឆ្លង​ដំបូង​នៃ​ជំងឺ​អុត​ស្វា​

​ម៉ានីល​៖ ក្រសួងសុខាភិបាល​ហ្វីលីពីន នៅ​ថ្ងៃ​សុក្រ​នេះ បានឱ្យដឹងថា ករណី​ឆ្លង​ដំបូង​បំផុត​នៃ​ជំងឺ​អុត​ស្វា នៅក្នុង​ប្រទេស​របស់ខ្លួន ទើបត្រូវ​បាន​រកឃើញ នៅលើ​ពលរដ្ឋ​ហ្វីលីពីន​ម្នាក់ ដែល​បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ កាលពីពេល​កន្លងទៅ ក្នុង​ខែកក្កដា​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​។​

​លោកស្រី បេ​វើ​លី ហូ (Beverly Ho) រដ្ឋលេខាធិការ​នៃ ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​និយាយថា អ្នកជំងឺ​ខាងលើ គឺជា​ជនជាតិ​ហ្វីលីពីន វ័យ​៣១​ឆ្នាំ​ម្នាក់ ដែល​បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ កាលពី​ថ្ងៃទី​១៩ ខែកក្កដា​។ បើតាម​លោកស្រី Ho អ្នកជំងឺ​បានធ្វើ​ដំណើរ​ទៅ ប្រទេស​ដែលមាន​កត់ត្រា​ករណី​ជំងឺ​អុត​ស្វា ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់​ឱ្យចំ​ថា ប្រទេស​ណាខ្លះ​ឡើយ​។ ជាមួយគ្នានេះ អាជ្ញាធរ​ហ្វីលីពីន​ក៏បាន​រកឃើញ អ្នក​ជាប់​ពាក់ព័ន្ធ​ជិតស្និទ្ធ​ចំនួន ១០​នាក់​ផងដែរ​។ ទោះ​អ្នក​ទាំងនោះ មិនមាន​រោគសញ្ញា​សង្ស័យ​ក៏ដោយ ពួកគេ​កំពុង​បន្ត​ស្ថិតក្រោម​ការតាមដាន​។​

​គួរ​បញ្ជាក់ថា មកទល់​ពេល​ឥឡូវ ករណី​ឆ្លង​ជំងឺ​អុត​ស្វា​បាន​កើន​ដល់​ជាង ១៨,០០០​ករណី ដែល​ត្រូវបាន​រាយការណ៍​ចេញពី​ប្រទេស ចំនួន​៧៨ ជុំវិញ​ពិភពលោក​។ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភពលោក បានសម្រេច​ប្រកាស​ចាត់ទុក ការរីក​រាលដាល​នៃ​ជំងឺ​នេះ ជា​ភាពអាសន្ន​ផ្នែក​សុខភាព​លក្ខណៈ​អន្តរជាតិ​៕​

Election posters of Philippine candidates are seen hanging above a jeepney driving along a main street in Pritil, Tondo city, metro Manila in the Philippines May 8, 2016, ahead of the election on Monday. REUTERS/Romeo Ranoco

A soldier wearing a protective mask checks a woman’s quarantine pass as the city undergoes a stricter lockdown to contain the coronavirus disease (COVID-19) spread, in Pasay City, Philippines, April 22, 2020. REUTERS/Eloisa Lopez

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close