ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកាសអាសន្នពីជំងឺអុតស្វាហើយ!
អភិបាលក្រុង Eric Adams និងស្នងការសុខភាពលោក Ashwin Vasan បានប្រកាសថា អ្នករស់នៅក្នុងទីក្រុងរហូតដល់ ១៥ម៉ឺន អាចប្រឈមនឹងហានិភ័យនៃការឆ្លងអុតស្វា។
សេចក្តីប្រកាសអាសន្ន ជំងឺអុតស្វា នឹងអនុញ្ញាតឱ្យមន្ត្រីចេញបញ្ជាគ្រាអាសន្នក្រោមក្រមសុខភាពទីក្រុង និងធ្វើវិសោធនកម្មបទប្បញ្ញត្តិនានា ដើម្បីអនុវត្តវិធានការដើម្បីជួយបន្ថយការរីករាលដាល។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អភិបាលក្រុងញូវយ៉ក Kathy Hochul បានធ្វើសេចក្តីប្រកាសគ្រាអាសន្នគ្រោះមហន្តរាយថ្នាក់រដ្ឋ ហើយមន្ទីរសុខាភិបាលរដ្ឋបានហៅជំងឺគអុតស្វានេះថាជា “ការគំរាមកំហែងដល់សុខភាពសាធារណៈ” ។
ញូវយ៉កបានកត់ត្រាករណីអុតស្វាចំនួន ១៣៤៥ហើយ គិតត្រឹមថ្ងៃសុក្រ ទី៣០ កក្កដា នេះបើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។
សម្រាប់អាមេរិកនេះដែរ រដ្ឋកាលីហ្វ័រញ៉ាមានចំណាត់ថ្នាក់ទី២ ដែលមានមនុស្សចំនួន ៧៩៩នាក់ហើយដែលបានឆ្លងអុតស្វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។