ពិភពលោក​មិនអាច​ខ្វះ​រុស្ស៊ី​បានឡើយ​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​

​នៅ​ថ្ងៃទី ៣១​ខែកក្កដា អគ្គលេខា អង្គការ​(OPEC)​លោក Haitham al-Ghais បានលើកឡើង​ពី​តួនាទី​យ៉ាងសំខាន់ របស់​រុស្ស៊ី​នៅក្នុង​អង្គការ OPEC និង​បណ្តា​ប្រទេស​ដៃគូ OPEC+​។​

​ឆ្លើយតប​ទៅនឹង​បទសម្ភាសន៍​លើ​សារព័ត៌មាន Alrai លោក Haitham al-Ghais បញ្ជាក់ថា រុស្ស៊ី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ដល់​ភាពជោគជ័យ​រាល់​កិច្ចព្រមព្រៀង ស្តីពី​ថាមពល​។ លោក​បន្តទៀតថា អង្គការ​OPEC នឹងមិន​ប្រកួតប្រជែង​ជាមួយ​រុស្ស៊ី​នោះឡើយ ហើយក៏​បាន​ហៅ​រុស្ស៊ី​ថា​ជា​«​អ្នកលេង​ធំ មាន​អ​ត្ថិ​ពល​យ៉ាងខ្លាំង នៅលើ​ផែនទី​ថាមពល​ពិភពលោក​»​។​

​ពាក់ព័ន្ធ​នឹង​តម្លៃ​ថាមពល លោក Haitham al-Ghais បាន​លើកឡើងថា អង្គការ​OPEC មិនអាច​គ្រប់គ្រង​តម្លៃ​ប្រេង​នោះឡើយ ។ ប៉ុន្តែ​អង្គការ​នេះ​មាន​តួនាទី កែ​ទម្រ​ង​ទីផ្សារ និង​ការផ្គត់ផ្គង់​ថាមពល ។ លោក​បន្តទៀតថា ស្ថានភាព​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​ថាមពល ពិតជា​ចលាចល​។​

​លោក Haitham al-Ghais បន្តទៀតថា តម្លៃ​ប្រែង​ឡើងថ្លៃ​នាពេលនេះ​មិន​ត្រូវតែ​ពាក់ព័ន្ធ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នោះឡើយ គឺមាន​កតា​ជាច្រើន​ទៀត ហើយ​តម្លៃ​ប្រែង​ឡើងថ្លៃ​មុនពេល​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ទៅទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close