ចិន ប្រារព្វ​ទិវា​បង្កើន​កងទ័ព​លើក​ទី​៩៥

​កម្លាំង​ទាហាន​រំដោះប្រជាជន​ចិន (PLA) បាន​តស៊ូ​ពុះពារ​រាល់​ឧ​ប​ស័គ ក្នុង​គោលដៅ​ក្លាយ​ទៅ​ជាំ​កម្លាំង​ទាហាន​ដ៏​ទំនើប​លំដាប់​ពី​ភព​លោក អាចបំពេញ​តម្រូវការ​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​។​

​ដែល​ត្រូវបាន​ប្រគល់ឱ្យ​ដោយ​ប្រធានាធិបតី​ចិន Xi Jinping និង​ក្នុងនាម​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ក្រុមប្រឹក្សារដ្ឋ និង​គណៈកម្មាធិការ​យោធា​មជ្ឈិម រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​ពាំ​នាំនូវ​ការដឹងគុណ​របស់​មេដឹកនាំ​ចិន​ចំពោះ​ទាហាន PLA ក៏ដូចជា​អ្នក​ដែល​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​នៃ យោធា​ចិន​។​

​ក្នុង​ថ្ងៃ​អ​នា​គត់​កម្លាំង​ទាហាន PLA នឹង​បង្កើត​កម្លាំង​របស់ខ្លួន​តាមរយៈ​ការកែទម្រង់ ធ្វើ​ទំនើបកម្ម​ឲ្យ​ក្លាយទៅជា​កម្លាំង​ទាហាន​លំដាប់​ពិភពលោក អាចបំពេញ​រាល់​តម្រូវការ​របស់​ប្រទេសជាតិ ក៏ដូចជា​តួនាទី​របស់​ច​។​

​នៅ​ថ្ងៃទី ១​ខែសីហា ទស្សន​វ​ដ្តី Qiushi ដែលជា​ទស្សនា​វ​ដ្តី​របស់ គណៈកម្មការ ម​ជ្ឈឹ​ម​បក្ស ចិន បាន​ផ្សព្វផ្សាយ​សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង ដែល​លោក​បាន​ថ្លែង ក្នុងឱកាស​ទិវា​បង្កើត​យោធា គម្រប់​៩០​ឆ្នាំ កាលពី​ឆ្នាំ ២០១៧ ថា សារសំខាន់​របស់​កម្លាំង​ទាហាន​គឺ​ត្រូវតែ កែទម្រង់​ធ្វើ​ឲ្យ​ថ្មី​ជានិច្ច និង​ត្រូវ​ចងចាំ​នៅ​ភារកិច្ច​របស់ខ្លួន​គឺ​តស៊ូ​ដើម្បី​ប្រជាជន​ចិន​។​

​នៅក្នុង​ពិធី​នោះដែរ​ចិន បានបង្ហាញ​អាវុធ​ទំនើបៗ​ជាច្រើន របស់ខ្លួន ក្នុងនោះ​មាន​នាវាចម្បាំង​យន្តហោះ​ចម្បាំង កាំជ្រួច​មី​ស៊ី​ល​…៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close