ឥណ្ឌា ប្រកាស​ពី​ករណី​ស្លាប់ ដោយសារ​ជំងឺ​អុត​ស្វា ជា​លើកដំបូង​

​ញូ​ដេលី​៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ករណី​ស្លាប់​លើកដំបូង​ដោយសារតែ​ជំងឺ​អុត​ស្វា​នៅក្នុង​រដ្ឋ Kerala ភាគខាងត្បូង​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។ នេះ​បើតាម​សារព័ត៌មាន Indian Express បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​លោកស្រី Veena George​។​

​ប្រភព​បានឱ្យដឹងថា បុរស​អាយុ​២២​ឆ្នាំ​ដែល​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​សៅរ៍ បាន​ត្រលប់​មកពី​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម (UAE) កាលពី​សប្តាហ៍​មុន ខណៈដែល​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ក៏បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ស្លាប់​របស់​ជនរងគ្រោះ​ផងដែរ​។

​គិត​មកទល់ពេលនេះ ប្រទេស​ឥណ្ឌា​បានបញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​ស្វា​ចំនួន​៤​ករណី​ហើយ ក្នុងនោះ​៣​ករណី​នៅ​រដ្ឋ Kerala និង ១​ករណី​ទៀត​នៅ​ទីក្រុង​ដេលី​៕ ប្រភព​៖ ស៊ីន​ហួរ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close