កម្ពុជា​សន្តិភាព សូម​ស្វាគមន៍​ដ៏​កក់ក្តៅ​ដល់​រដ្ឋមន្ត្រីការបរទេស​ទាំងអស់ ដែល​បាន​អញ្ជើញ​មកដល់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​

​កម្ពុជា​សន្តិភាព សូម​ស្វាគមន៍​ដ៏​កក់ក្តៅ​ដល់​រដ្ឋមន្ត្រីការបរទេស​ទាំងអស់ ដែល​បាន​អញ្ជើញ​មកដល់​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​មានដូចជា​៖
១- Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទី​ម័​រ​ខាងកើត​
២- Nikos Dendias រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ក្រិ​ក​
៣- H.E Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​
៤- H.E Erywan Yusof រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទី​២ នៃ​ប្រទេស​ព្រុយ​ណេ និង​លោកជំទាវ​
៥- H.E Bui Thanh Son រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​
៦- H.E Retno L.P. Marsudi រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ ឥណ្ឌូនេស៊ី​
៧- H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស​សឹង្ហ​បូរី​
៨- H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​រាជាណាចក្រ​ថៃឡង​ដ៏ និង​លោកជំទាវ​
៩- H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេស​ឡាវ និង​លោកជំទាវ​
១០- H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី
១១- H.E Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន​។ នៅមាន​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មួយចំនួនទៀត​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​។​

​សូម​ជូនពរ​ឯកឧត្តម​លោកជំទាវ​និង​គណៈប្រតិភូ​ទាំងអស់​បាន​សប្បាយរីករាយ​ក្នុងការ​ស្នាក់នៅ និង​ទទួលបាន​លទ្ធផល​ល្អ​នៅក្នុង​កិច្ចប្រជុំ 55th AMM នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close