មេដឹកនាំភេរវកម្មអាលកៃដា ត្រូវអាមេរិក សម្លាប់ នៅអាហ្វហ្គានីស្ថាន
ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា បានសម្លាប់មេដឹកនាំភេរវកម្ម អាលកៃដា លោកអូស្មាប៊ិនឡាឌិន ។ នៅពេលនេះ លោកបៃឌិន ក៏បានបន្តសម្លាប់មេដឹកនាំភេរវកម្មអាលដៃដាផងដែរ គឺលោក Al-Zawahiri ដែលបន្តតំណែងពីប៊ិនឡាឌិន ។
កម្លាំងទាហានអាមេរិកកាលពីថ្ងៃទី ៣១ខែកក្កដា បានវាយប្រហារតាមដែនអាកាស សម្លាប់មេដឹកនាំភេរវកម្មអាលកៃដា លោក Ayman al-Zawahiri អ្នដែរតួនាទីយ៉ាងសំខាន់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ នៅអាមរិក ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាមេដឹកនាំអាល់កៃដា Ayman al-Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីOsama bin Laden ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។
សូមបញ្ចាក់ថា លោកអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដែលធ្លាប់គ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាជាអ្នកជួយរៀបចំផែនការ វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្សជិត ៣,០០០នាក់។ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទៅជាង២៥លាន ដុល្លារ សម្រាប់ក្បាលអាល់ហ្សាវ៉ាហ៊ីរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។