អ្នកស្លាប់បន្តកើនឡើង ក្នុងភ្លើងឆេះព្រៃដ៏ធំបំផុត នៅរដ្ឋកាលីហ្វ័រញ៉ា នៅរដូវកាលនេះ
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថាក្រុមស្វែងរកបានរកឃើញសាកសពពីរបន្ថែមទៀតនៅក្នុងតំបន់មួយដែលឆេះដោយភ្លើងឆេះព្រៃរយៈពេលប្រាំថ្ងៃ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ក្បែរព្រំដែនរដ្ឋអូរីហ្គិន ដែលនាំឱ្យចំនួនមនុស្សស្លាប់ចំនួនបួននាក់នៅក្នុងភ្លើងឆេះដ៏ធំបំផុតរបស់រដ្ឋក្នុងឆ្នាំនេះ។
ជនរងគ្រោះពីរនាក់ចុងក្រោយបំផុត ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ នៅផ្ទះដាច់ដោយឡែកមួយ តាមបណ្តោយផ្លូវហាយវេ ដែលរត់កាត់តំបន់ភ្លើង ក្នុងព្រៃជាតិ Klamath ចម្ងាយប្រហែល ៣០០ម៉ាយល៍ (៤៨៣គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង San Francisco នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យតម្រួតខោនធី Siskiyou ។
មន្ត្រីតម្រួតបាននិយាយកាលពីថ្ងៃចន្ទថា អដ្ឋិធាតុមនុស្សពីរនាក់ផ្សេងទៀត ដែលទំនងជាព្យាយាមរត់គេចពីភ្លើងនៅនាទីចុងក្រោយ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ នៅក្នុងរថយន្តដែលឆេះ ដែលរត់ចេញពីផ្លូវនៃផ្ទះមួយផ្សេងទៀតតាមបណ្តោយផ្លូវហាយវេដូចគ្នានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។