រថយន្តដឹកភ្ញៀវទេសចរបុក​គោយន្តកន្រ្តៃនៅស្រុកក្រឡាញ់ ស្លាប់​៣នាក់​ របួស​១៥នាក់

(សៀមរាប)៖ មនុស្ស​ចំនួន​៣នាក់​បាន​ស្លាប់ និង​១៥នាក់បានរងរបួស ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ដឹកអ្នក​ដំណើរ ជាមួយ​នឹង​គោយន្ត​កន្រ្តៃ កាលពីវេលាម៉ោង​ប្រមាណ៥រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ៦ ចន្លោះ​គីឡូម៉ែត្រ​លេខ៣៦១ និង​៣៦២ ចំណុច​ភូមិ​គោក​ត្រុំ ឃុំ​ស្រណាល ស្រុកក្រឡាញ់។

បើយោង​តាម​របាយការណ៍​របស់សមត្ថកិច្ច មុន​កើត​ហេតុ មានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៍ស ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បានបើកបរក្នុងទិសដៅពីកើតទៅលិច ដោយ​មានអ្នករួមដំណើរជាភ្ញៀវបរទេសចំនួន ៨នាក់ ទី១ឈ្មោះ Sousa samy Jean Louis ភេទប្រុស (បារាំង) កើតឆ្នាំ1975 ទី២ឈ្មោះ RAMANANTSOA DOUSA Ong Lalaiua ភេទស្រី (បារាំង) កើតឆ្នាំ 1976 ទី៣ឈ្មោះ DOUSA Gabrid Sauphin Jean Charles ភេទប្រុស កើតឆ្នាំ 2006 ទី៤ ឈ្មោះ DOUSA Mac Michele Aimee (បារាំង) ភេទស្រី កើតឆ្នាំ2009 ទី៥ឈ្មោះ Peter John Kellaghan ភេទប្រុស (Irish)កើតឆ្នាំ 2001 ទី៦ ឈ្មោះ Pippenbacher Angela Janine ភេទស្រី (Nederlandse) កើតឆ្នាំ 1993 ទី7 ឈ្មោះ Lien Chloe Lok Yee ភេទស្រី (Irish) កើតឆ្នាំ 2001 ទី៨ឈ្មោះ Hang Kimmom ភេទស្រី(បារាំង) កើតឆ្នាំ 1979 និងជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ឆាយហុក ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពេល​បើ​ក​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បានបុកគោយន្តកន្ត្រៃមួយគ្រឿង បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​បើកពីទិសលិចទៅកើត មានអ្នករួមដំណើរជាមួយចំនួន ៨នាក់ ទី១ឈ្មោះ សាមិន ម៉ាន់ ភេទស្រី អាយុ64ឆ្នាំ ទី២ឈ្មោះ ឆូត ឆវី ភេទស្រី អាយុ39ឆ្នាំ ទី៣ឈ្មោះ គឹម ឆវិន ភេទស្រី អាយុ 17ឆ្នាំ ទី៤ឈ្មោះ នីវ សានិ ភេទស្រី អាយុ50ឆ្នាំ ទី៥ឈ្មោះ គឹម អារាស ភេទប្រុស អាយុ13ឆ្នាំ ទី៦ ឈ្មោះ ពេជ្រ លីណា ភេទស្រី អាយុ 20ឆ្នាំ ទី៧ឈ្មោះ ទឿន ពន្លា ភេទប្រុស អាយុ9ឆ្នាំ ទី៨ឈ្មោះ ចយ ភេទប្រុស អាយុ 20ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរគោយន្តកន្ត្រៃខាងលើទាំងអស់គ្នា ។

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍នោះ បាន​បណ្តាល​ឱ្យ​ស្លាប់មនុស្ស ៣ នាក់ឈ្មោះ សាមិន ម៉ាន់, គឹម កាន និងឆូត ឆវី ។ របួសធ្ងន់ ៤នាក់ឈ្មោះ គឹម ឆវិន .នីវ សានិ .គឹម អារាស ពេជ្រ លីណា ។ របួសមនុស្សស្រាល ០៣នាក់ឈ្មោះ ទឿន ពន្លា, ចយ. ហេង, ឆាយហុក និងរបួសជនជាតិស្រាលជនបរទេស ចំនួន០៨ នាក់ស្រី០៥នាក់។

សម្រាប់មូលហេតុ​ដែល​បណ្តាល​ឱ្យ​គ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ច​បាន​បញ្ជាក់ថា គឺ​បណ្តាល​មក​ពី​អ្នក​បើកបររថយន្ត​មិន​ប្រកាន់ស្តាំ។

យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យ កន្លែង កើតហេតុ ប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិបិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close