អបអរសាទរ កីឡាការិនី វ៉ិ​ត ចន្ថា ដណ្តើមបាន មេដាយមាស​១​ទៀត លើ​វិញ្ញាសារ រត់​ចម្ងាយ ៤០០​ម៉ែត្រ នៃ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១

​នៅ​រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២​នេះ កីឡាការិនី​អត្តពលកម្ម​ជនពិការ វ៉ិ​ត ចន្ថា ដណ្តើមបាន​មេដាយមាស​១​ទៀតហើយ លើ​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ នៃ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។

​គិត​ត្រឹម​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ កម្ពុជា ដណ្ដើមបាន​មេដាយមាស​ចំនួន​០៥ ហើយ នៃ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។
​សរុប​មេដាយ​បណ្ដោះអាសន្ន​ដែល​កម្ពុជា​ទទួលបាន រួមមាន​៖ មេដាយមាស​ចំនួន​០៥ ,​មេដាយប្រាក់ ចំនួន​០៧ និង​មេដាយ​សំរឹទ្ធ ចំនួន​០៦ ។
១-​ថ្ងៃទី​៣១ ខែកក្កដា​រួមមាន​៖ មេដាយមាស ១ និង​សំរឹទ្ធ ១
២-​ថ្ងៃទី​០១ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និង សំរឹទ្ធ ១
៣-​ថ្ងៃទី​០២ ខែសីហា មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២
៤-​ថ្ងៃទី​០៣ ខែសីហា មេដាយមាស ២ ប្រាក់ ១ និង​សំរឹទ្ធ ២
– មាស ៖ អត្តពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ១,៥០០​ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
– មាស ៖ អត្តពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ប្រភេទ T47) កីឡាការិនី វ៉ិ​ត ចន្ថា ។
– ប្រាក់ ៖ អត្តពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា ។
– សំរឹទ្ធ ៖ អត្តពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ប្រភេទ T46) កីឡាការិនី ស្រ៊ុន ប៊ុន​ថេ​ង ។​
– សំរឹទ្ធ ៖ អត្តពលកម្ម (​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ប្រភេទ T47) កីឡាការិនី បុ​ង ហុង ។​
​ជូនពរ​កីឡាករ កីឡាការិនី​បន្ត​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close