អាមេរិក ត្រូវតែដកគ្រាប់បែកបរមាណូចេញពីតំបន់អឺរ៉ុប
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតចិនបានស្នើដល់អាមេរិក ដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប ហើយបញ្ចប់រាល់ការដាក់ពង្រាយអាវុធបរមាណូនៅក្រៅទឹកដីអាមេរិក ។
សារព័ត៌មាន Putnik នៅថ្ងៃទី២ខែសីហាបានដកស្រង់សំដី លោក Fu Tong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានឲ្យដឹងថា អាមេរិកគួតែដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុបទាំងអស់ ហើយឈប់ពង្រាយអាវុធប្រល័យលោក នៅទីតាំងនានាលើពិភពលោកបន្តទៀត។
លោ Fu Tong បន្តទៀតថា ទីក្រុងប៉េកាំងនឹងសហការជាមួយបណ្តាប្រទេសដើម្បីពង្រឹង សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ NPT ។ លោកបន្តទៀតថា «កាលពីខែមេសា ប្រធានាធិបតីចិន ស៊ីជិនពីង បានស្នើទស្សនសន្តិសុខលើពិភពលោក ហើយចិននឹងសហការ ជាមួយបណ្តាប្រទេសអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីសន្តិសុខពិភពលោក»។
លោក Fu Tong បញ្ជាក់ទៀតថា ចិនមិនប្រកួតប្រជែងពីចំនួនគ្រាប់បែកបរមាណូនោះឡើយ ហើយសន្យា អនុវត្តតាមច្បាប់មិនរីកសាយភាយអាវុធបរមណូតាមសន្ធិសញ្ញា។
លោក Fu Tong បន្តទៀតថា ចិននឹងបន្តរក្សា គ្រាប់បែកបរមាណូ ដើម្បីធានាសន្តិសុខជាតិ មិនមែនដើម្បីប្រកួតប្រជែងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។