ប័ណ្ណព្រំដែនកម្ពុជា.ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត វាយត្រាម្តង អាចស្នាក់នៅបាន ៧ថ្ងៃវិញហើយ ចាប់ពីថ្ងៃទី៤ សីហា នេះតទៅ
បន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ ប័ណ្ណព្រំដែនកម្ពុជា.ថៃ វាយត្រាម្តង អាចស្នាក់នៅបាន ៧ថ្ងៃវិញហើយ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសម្របសម្រួលរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។
ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ ពោលគឺខាងភាគីអន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី ៣ថ្ងៃឱ្យបាន ៧ថ្ងៃវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។