ថៃ ប្រកាសថា ប្រពន្ធអ្នកជំងឺអុតស្វាជនជាតិអាឡឺម៉ង់ ធ្វើតេស្តអវិជ្ជមាន
ភូកេត៖ ភរិយាជនជាតិថៃ របស់អ្នកជំងឺអុតស្វាជនជាតិអាឡឺម៉ង់ បានធ្វើតេស្តអវិជ្ជមាន ចំពោះជំងឺនេះ។ប្រធានការិយាល័យសុខាភិបាលខេត្ តលោក Kusak Kukiatkoon បាននិយាយ នាថ្ងៃព្រហស្បតិ៍ទី៤ សីហានេះ ការធ្វើតេស្តដោយមន្ទីរពិសោធន៍វិទ្យាសាស្ត្រវេជ្ជសាស្ត្រក្នុងខេត្តបង្ហាញថា លោកស្រីមិនបានឆ្លងមេរោគនោះទេ។
ប្តីប្រពន្ធទាំង២នាក់ បានទៅដល់កោះភូកេត កាលពីថ្ងៃទី១៨ កក្កដា ស្នាក់នៅជាមួយគ្រួសារប្រពន្ធ នៅស្រុក Muang។ គាត់ចាប់ផ្តើមបង្ហាញរោគសញ្ញាប្រាំថ្ងៃក្រោយមក។
គាត់បានស្វែងរកការព្យាបាល ហើយលទ្ធផលតេស្តត្រូវបានប្រកាសកាលពីថ្ងៃពុធ គាត់ជាករណីទី៣ នៃជំងឺអុតស្វា នៅប្រទេសថៃ និងជាករណីទីពីរ ដែលបានរកឃើញ នៅលើកោះទេសចរណ៍មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។