នាយករដ្ឋមន្ត្រីបញ្ជាឱ្យបញ្ចប់សិទ្ធិផ្ដាច់មុខអ៊ីនធើណិតក្នុងបុរីចោលទាំងអស់

រដ្ឋមន្រ្តីប្រៃសនីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានបញ្ជាក់ថាចាប់ពីថ្ងៃទី៥ ខែសីហាតទៅ ក្រសួងនឹងលុបចោលនូវកិច្ចសន្យាផ្ដាច់មុខអ៊ីនធើណិតក្នុងបុរីទាំងអស់ ដែលនឹងអនុញ្ញាតឱ្យមានក្រុមហ៊ុនអ៊ីនធើណិតផ្សេងៗតភ្ជាប់ឡើងវិញ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលព្រឹកថ្ងៃទី៤ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រីលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់ថានេះគឺជាសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

លោកថ្លែងថា «មុនខ្ញុំមកទីនេះ សម្តេចតេជោបានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៉ីធឺណិតក្នុងបុរី លុបចោលទាំងអស់ អត់មានឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close