អ៊ុយ​ក្រែ​ន​ប្រើប្រាស់ ទីតាំង​មន្ទីរពេទ្យ សាលារៀន ធ្វើជា​ទីតាំង​សម្រាប់​វាយប្រហារ​រុស្ស៊ី​

​អង្គការ​លើកលែងទោស អន្តរជាតិ​នៅ​ថ្ងៃទី​៤​ខែសីហា បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន បាន​បំពាន​ច្បាប់ សង្គ្រាម ដោយ​រុញ​ពលរដ្ឋ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ដោយបាន​ដាក់ពង្រាយ​អាវុធ​នៅ​សាលារៀន និង​មន្ទីរពេទ្យ ដែលជា​តំបន់ហាមឃាត់​។​

​សារព័ត៌មាន TASS បាន​ដកស្រង់​សំដី លោកស្រី Agnes Callamard អគ្គនាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​បានលើកឡើង​ថា​«​យើង​ទទួលបាន​ព័ត៌មាន​ថា កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ពលរដ្ឋ​ធ្លាក់ស​ក្នុង​សភាព​គ្រោះថ្នាក់​ដោយសារតែ​ការបំពានច្បាប់​អន្តរជាតិ​ស្តីពី​សង្គ្រាម ក្រោយពេល​រដ្ឋាភិបាល​ប្រទេស​នេះ​បានដាក់​ពង្រាយ​អាវុធ​នៅ​សាលារៀន មន្ទីរពេទ្យ​។​

​តាម​ការលើកឡើង​រប​ស់​អង្គការ​លើកលែងទោស កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន បាន​បើក​ការវាយប្រហារ​ចេញពី​ទីតាំង​ប្រជុំជន និង​ដាក់អាវុធ​នៅ​ទីតាំង​ប្រជុំជន ដល់​ទៅ​១៩ កន្លែង ក្នុងនោះ​មាននៅ​តំបន់ Donbass, Kharkov និង Nikolayev ។​

​អង្គការ​លើក​លេង​ទោស​អន្តរជាតិ​បាន​ឲ្យ​ដឹងថា មាន​សាលារៀន​ចំនួន​២២​ក្នុងចំណោម​២៩​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ត្រូវបាន​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ប្រើប្រាស់ ដើម្បី​វាយប្រហារ​ទៅលើ​ទីតាំង​របស់​រុស្ស៊ី​។ ក្រៅពីនេះ​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន ក៏បាន​ដាក់ពង្រាយ​រថ​ក្រោះ​រថពាសដែក​នៅ​តំបន់​ប្រជុំជន​ក្នុង​តំបន់ Odessa ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close