អាវុធទំនើបៗជាច្រើនរបស់ចិន បញ្ជូនទៅធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់
ចិនបានចាប់ផ្តើម ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ជុំវិញកោះតៃវ៉ាន់ ដោយមានអាវុធទំនើបៗជាច្រើន ក្នុងនោះមានមីស៊ីលល្បឿនលឿន DF-17 …។ ការធ្វើសមយុទ្ធមានយុទ្ធសាស្ត្រ បិទខ្ទប់ វាយលុកនៅលើដែនសមុទ្រ ដែនគោកនិងដែនអាកាស។
កម្លាំងទាហានចិន ធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ ។ ក្រុមអ្នកឯកទេសបានលើកឡើងថាកម្លាំងទាហានចិន បានឡោមព័ទ ជុំវិញកោះតៃវា់ន់ ។ ចិន នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព័ទ្ធជុំវិញកោះតៃវ៉ាន់ នៅម៉ោង១២ថ្ងៃត្រង់នេះ។
សារព័ត៌មាន AFP នៅថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចិនបានកំណត់យកថ្ងៃទី៤ ខែសីហានេះ ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុត ព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បញ្ចប់ទស្សនកិច្ចដ៏ចម្រូងចម្រាសនៅដែនកោះមួយនេះ។
បើយោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១២ថ្ងៃត្រង់ (ពេលវេលានៅប៉េកាំង) ដោយមាននូវសកម្មភាព បណ្តុះបណ្តាលជាក់ស្តែង រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់ដែនទឹក៦ទីតាំងព័ទ្ធជុំវិញកោះតៃវ៉ាន់។ នៅចំណុចខ្លះ គឺស្ថិតនៅចម្ងាយត្រឹមតែ ២០ គី ឡូម៉ែត្រ ពីច្រាំងកោះ ហើយសមយុទ្ធយោធានេះនឹងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កាសែតរដ្ឋចិន Global Times បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រុមអ្នកវិភាគយោធាឲ្យដឹងថា «សមយុទ្ធបែបនេះគឺមិនធ្លាប់ធ្វើឡើងពីមុនមកនោះទេ ខណៈ មីស៉ីលនឹងហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង»។
លោកស្រី ផេឡូស៉ី បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយដំណើរទស្សកិច្ចតិចជាង ២៤ម៉ោងនៅលើ កោះនេះ ដោយបន្សល់ទុកការខឹងសម្បារយ៉ាងខ្លាំងដល់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។