កូរ៉េខាងត្បូង បាញ់បង្ហោះយាន ទៅឋានព្រះចន្ទ ជាលើកដំបូង
កូរ៉េខាងត្បូង បានចូលរួមការប្រណាំងប្រជែងទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃព្រហស្បតិ៍ទី៤សីហាជាមួយនឹងការបាញ់បង្ហោះយានគោចរជុំវិញឋានព្រះចន្ទមួយគ្រឿង ដែលនឹងរុករកទីកន្លែងចុះចតនាពេលអនាគត។
ផ្កាយរណប ដែលបង្ហោះដោយក្រុមហ៊ុន SpaceX កំពុងធ្វើដំណើរជុំវិញផ្លូវកោងហើយឆ្ងាយដើម្បីសន្សំសំចៃប្រេង ហើយនឹងទៅដល់គន្លងគោចរនៅខែធ្នូ។
ប្រសិនបើជោគជ័យ វានឹងចូលរួមជាមួយយានអវកាសមកពីសហរដ្ឋអាម៉េរិកនិងឥណ្ឌាដែលកំពុងប្រតិបត្តិការជុំវិញព្រះចន្ទ ព្រមទាំងយានរុករករបស់ចិន ដែលកំពុងរុករកផ្នែកឆ្ងាយលើផ្ទៃព្រះចន្ទ។
ឥណ្ឌា រុស្ស៊ី និងជប៉ុន មានបេសកកម្មនៅឋានព្រះចន្ទថ្មី ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះឬឆ្នាំក្រោយក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួននៅសហរដ្ឋអាម៉េរិក និងកន្លែងផ្សេងទៀតផងដែរ។ហើយបន្ទាប់មកគឺដល់វេនអង្គការណាសាដើម្បីបាញ់បង្ហោះរ៉ុក្កែតឋានព្រះចន្ទដ៏ធំរបស់ខ្លួននៅចុងខែសីហា។
បេសកកម្មតម្លៃ ១៨០ លានដុល្លាររបស់កូរ៉េខាងត្បូង ដែលជាជំហានដំបូងរបស់ប្រទេសក្នុងការរុករកឋានព្រះចន្ទ គឺមានបំពាក់នូវផ្កាយរណបដើរដោយថាមពលព្រះអាទិត្យដែលរចនាឡើងដើម្បីហោះពីចម្ងាយត្រឹមតែ ១០០ គីឡូម៉ែត្រពីលើផ្ទៃព្រះចន្ទ។ អ្នកវិទ្យាសាស្ត្ររំពឹងថានឹងប្រមូលទិន្នន័យភូមិសាស្ត្រនិងទិន្នន័យផ្សេងទៀតយ៉ាងហោចណាស់មួយឆ្នាំពីគន្លងប៉ូលទាបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។