ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំ​ឲ្យ​ចក្រភព​អង់គ្លេស បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា លើ​វិស័យ​សកម្មភាព​មីន សម្រេចបាន​នូវ​គោលដៅ​គ្មាន​មីន​ឆ្នាំ​២០២៥

​នា​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ នៅ​និវេសនដ្ឋាន​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្នុងជំនួប​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃ​ចក្រភព​អង់គ្លេស ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានលើកឡើង​អំពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​រវាង​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​សកម្មភាព​មីន​រហូតដល់​កម្ពុ​ជាស​ម្រេច​បាន​នូវ​គោលដៅ​គ្មាន​មីន​ឆ្នាំ​២០២៥​។

​លោកជំទាវ Amanda Milling បាន​វាយតម្លៃ​ខ្ពស់​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ដែលជា​តម្រូវ​ការចាំបាច់ ក្នុងការ​ចូលរួម​ជួយ​ដល់​ប្រជាជន​កម្ពុជា កាត់បន្ថយ​គ្រោះថ្នាក់ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ចក្រភព​អង់គ្លេស នឹង​បន្ត​គិតគូរ​ចូលរួម​គាំទ្រ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​មីន​នេះ បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close