ហ្វីលីពីន៖ កំណើន GDP ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ កែសម្រួលចុះមកត្រឹម ៨.២ភាគរយ ពី ៨.៣ភាគរយ
ម៉ានីល៖ កំណើន GDP ប្រចាំត្រីមាសទី ១ ឆ្នាំ២០២២ របស់ប្រទេសហ្វីលីពីនបានកែសម្រួលចុះមកត្រឹម ៨.២ % ពី ៨.៣ % នេះជាអ្វីដែលទីភ្នាក់ងារស្ថិតិជាតិ បានលើកឡើងនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
ប្រភពថា សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង ៨.២ ភាគរយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ធៀបនឹងពេលដូចគ្នានៃឆ្នាំមុន ពោលគឺទាបជាងបន្តិច ធៀបនឹងកំណើនដែលបានរាយការណ៍ពីមុន ដែលមាន ៨.៣ ភាគរយ។
រដ្ឋាភិបាលហ្វីលីពីននឹងចេញផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប នៅត្រីមាសទីពីរនៅថ្ងៃអង្គារ ស្អែកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។