អបអរសាទរ​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​កម្ពុជា វិលត្រឡប់​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០

​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន នឹង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដឹកនាំ​ប្រតិភូ​ទទួល​ស្វាគមន៍​គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​កម្ពុជា និង​អបអរសាទរ​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ ពី​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ខេត្ត​អ៊ូ​ប៊ុន ព្រះរាជាណាចក្រ​ថៃ​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០​នេះ កម្ពុជា​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៨​រូប មាន​៥​ប្រភេទ​រួមមាន កីឡា​ប៉េតង់ កីឡា​តេ​ក្វាន់​ដូ WT កីឡា​គុន​ដាវ កីឡា​កា​រ៉ា​តេ និង​កីឡាអត្តពលកម្ម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​។

​លទ្ធផល​នៃ​ការប្រកួត​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា​យើង ទទួលបាន​មេដាយ ចំនួន ១៧​គ្រឿង ក្នុងនោះ​រួមមាន ៖ មេដាយមាស ២​គ្រឿង ប្រាក់ ៧​គ្រឿង និង​មេដាយ​សំរឹទ្ធិ ៨​គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close