កម្ពុជា បង្ហូតទង់​អាស៊ាន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៨ សីហា នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​ពិធី​បង្ហូតទង់​អាស៊ាន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​សហគមន៍​អាស៊ាន និង​ប្រមុខ​បេសកកម្ម​ការទូត​បរទេស​នៅ​រាជធានី​ភ្នំពេញ​។

​សូមជម្រាបថា ក្នុង​ឆ្នាំ​២០២២ នេះ កម្ពុ​ជាមាន​កិត្តិយស​ដែល​បានទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី​៣ ក្រោម​មូលបទ “​អាស៊ាន​រួមគ្នា​ធ្វើ ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​” ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ជំរុញ​នូវ​ស្មារតី​របស់​អាស៊ាន​ផ្អែកលើ ”​ការរួបរួម​គ្នា​” ដើម្បី​ជ្រោង និង​លើកកម្ពស់​ម​ជ្ឈ​ភាព ឯកភាព និង​សាមគ្គីភាព​អាស៊ាន​ក្នុង​សកម្មភាព​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​តំបន់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close