តម្លៃ​ម្ហូបអាហារ​ធ្លាក់ចុះ ដោយសារ​សាំង​ចុះថោក នៅ​វៀតណាម

​ហាណូយ​៖ តម្លៃ​ម្ហូបអាហារ​បាន​នឹង​កំពុង​ធ្លាក់ចុះ​ពី ៥ ទៅ ១០ ភាគរយ នៅ​ទីផ្សារ​ប្រពៃណី បន្ទាប់ពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងសាំង នាពេល​ថ្មីៗ​នេះ ហើយ​ផ្សារ​ទំនើប​កំពុងផ្តល់​ការផ្សព្វផ្សាយ ដើម្បី​បង្កើន​ការលក់​។​

​នៅ​ទីផ្សារ​ប្រពៃណី តម្លៃ​សាច់ជ្រូក ត្រី ជាដើម​បាន​ធ្លាក់ចុះ ៦% ទៅ​ជាង ៨% ក្នុង​មួយ​គីឡូៗ​។ អ្នកស្រី Hoa អ្នកលក់​នៅ​ផ្សារ Can Cu នៅ​ក្រុង​ហូជីមិញ បាន​និយាយថា ថ្មីៗ​នេះ​ថា អ្នកស្រី​បាន​កាត់បន្ថយ​តម្លៃ ប៉ុន្តែ​តម្រូវការ​នៅតែមាន​កម្រិត​ទាប ហើយ​លោកស្រី​ត្រូវ​លក់ ក្នុងតម្លៃ​ទាប​ជាង​នេះ​។​

​គួរ​បញ្ជាក់ថា តម្លៃ​សាំង​បាន​ធ្លាក់ចុះ​៤​ដង និង​សរុប​២២% ចាប់តាំងពី​ថ្ងៃទី​២១ ខែមិថុនា ២០២២​មក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close