ក្រុមហ៊ុន Vietjet បើកសម្ភោធកម្មវិធី “រិតចំណងសេ្នហ៍-ស្នេហាជាការជួបផ្ទាល់” ជាកម្មវិធីបញ្ចុះតម្លៃធំបំផុតប្រចាំឆ្នាំ
ក្នុងឱកាសរដូវបុណ្យទាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2019 ចូលរួមជាមួយក្រុមហ៊ុន Vietjet កម្មវិធីរិតចំណងស្នេហ៍ - ស្នេហាជាការជួបផ្ទាល់។ ក្នុងនោះមានកម្មវិធីគួរឱ្យរំភើបជាច្រើន និង មានផ្តល់ជូនសំបុត្រយន្តហោះដោយឥតគិតថ្លៃរាប់រយសន្លឹក។
កម្មវិធីរិតចំណងស្នេហ៍ - ស្នេហាជាការជួបផ្ទាល់ៈ ជាការផ្តល់ជូនការធ្វើដំណើរលក្ខណៈអន្តរជាតិមួយ នៅក្នុងបណ្តាប្រទេសអាស៊ីរួមមាន៖ ប្រទេសវៀតណាម ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា និង ចិន។
អ្នកចូលរួមនៅទូទាំងទ្វីបអាស៊ី នឹងអញ្ជើញឱ្យមករួមដំណើរដ៏គួរឱ្យរំភើបនេះតាមរយៈការចែករំលែករឿងរ៉ាវស្នេហារបស់ពួកគេ បង្ហាញនូវបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើដំណើរទៅកន្លែងមួយឬច្រើនកន្លែង ដោយសរសេរអត្ថបទអមដោយរូបភាព (អត្ថបទអាចមានរហូតដល់ 1000ពាក្យ និង យ៉ាងហោចណាស់មានរូបភាពមួយសន្លឹក)។ ដំណើរកម្សាន្តក្នុងកម្មវិធីរិតចំណងស្នេហ៍ត្រូវបានរៀបចំឡើងយ៉ាងពិសេស សម្រាប់អ្នកដែលមានចំណូលចិត្តធ្វើដំណើរដើម្បីរុករកបទពិសោធន៍ ចាប់អារម្មណ៍ក្នុងការស្វែងយល់អំពី ធម្មជាតិ វប្បធម៌ និង សង្គម។ ជាពិសេស សម្រាប់អ្នកដែលពុះពារចង់ឱ្យសុបិន្តក្លាយជាពិត ស្របដូចពាក្យថា “ស្នេហាគឺជាការជួបផ្ទាល់ ”។
នេះគឺជាឱកាសមួយ សម្រាប់អ្នកចូលរួមទាំងអស់ចូលរួមធ្វើដំណើរកំសាន្តជាមួយក្រុមហ៊ុនVietjet ដោយការបង្ហាញនូវចំណូលចិត្តនៃការធ្វើដំណើរទៅកាន់ទីកន្លែងក្នុងក្តីស្រមៃរបស់ពួកគេ ចាប់ផ្តើមផ្សារភ្ជាប់សេចក្តីស្រឡាញ់ពិតប្រាកដជាមួយនឹងបទពិសោធន៍ជាក់ស្តែង ព្រមទាំងសកម្មភាពក្នុងដំណើរកំសាន្តដ៏មានអត្ថន័យទាំងឡាយ។ ទាំងនេះអាចជាអនុស្សាវរីយ៍ដ៏អស្ចារ្យនៃការធ្វើដំណើរ ការទស្សនាទីឋានសំខាន់ៗ និង ការចងចាំអំពីវប្បធម៌ ព្រមទាំងប្រជាជន។ នោះក៏អាចជាក្តីស្រមៃ និងផែនការនៃការធ្វើដំណើរទៅកាន់ប្រទេសដែលអ្នកមិនធ្លាប់ទៅ។
អ្នកឈ្នះក្នុងកម្មវិធី “រិតចំណងស្នេហ៍–ស្នេហាជាការជួបផ្ទាល់” នឹងទទួលបានរង្វាន់ជាសំបុត្រយន្តហោះក្នុងជើងហោះហើរពិសេសទៅកាន់ប្រទេសទាំងឡាយនៅអាស៊ី ដោយមានសំបុត្រឥតគិតថ្លៃរាប់រយសន្លឹក អនុញ្ញាតិឱ្យពួកគេអាចចាប់ផ្តើមចងរិតចំណងស្នេហ៍របស់ពួកគេបាន។
• ចំពោះលក្ខណៈគ្រួសារ កម្មវិធីរិតចំណងស្នេហ៍គឺជាឱកាសសម្រាប់ប្រជាជននៅទូទាំងតំបន់អាស៊ីអាចជួបជុំជាមួយគ្រួសាររបស់ពួកគេ មានដូចជានិស្សិតបរទេស បងប្អូន មិត្តភក្តិ ជាដើម។ល។
• សម្រាប់ក្រុមយុវវ័យសម័យសហស្សវត្សរ៍ កម្មវិធីរិតចំណងស្នេហ៍គឺជាឱកាសមួយក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងថ្មី ឬទៅលេងកន្លែងដែលធ្លាប់ទៅពីមុនម្តងទៀត។ នេះក៏ជាឱកាសដ៏ល្អ ក្នុងការស្វែងយល់ និង រុករកកម្លាំងជម្រុញទឹកចិត្តក្នុងការទេសចរណ៍ គឺ ការរក្សាតុល្យភាពជីវិត “រស់នៅជាមួយនឹងជីវិតក្នុងតំបន់”។
• សម្រាប់អ្នកធ្វើដំណើរ កម្មវិធីរិតចំណងស្នេហ៍គឺជាឱកាសដើម្បីបន្ថែមបទពិសោធន៍ជីវិត ក៏ដូចជាបង្កើតក្តីស្រមៃនៃការធ្វើដំណើរកំសាន្តរបស់ពួកគេ “ស្នេហាគឺការជួបផ្ទាល់”។
ជាពិសេសក្រុមហ៊ុនVietjet ផ្តល់ជូននូវសកម្មភាពសិល្បៈពិសេសចំនួន 6 នៅតាមព្រលានយន្តហោះ និងនៅក្នុងយន្តហោះដែលមានទំហំធំ ព្រមទាំងមានអត្តសញ្ញាណវប្បធ៌មអាស៊ី។
ក្រុមហ៊ុនVietjet ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេដែលធ្វើឱ្យអ្នកដំណើររាប់លាននាក់ពេញចិត្ត ទាំងនេះដោយសារតែកម្មវិធីបញ្ចុះតម្លៃដ៏គួរឱ្យរំភើបជាច្រើនរបស់ក្រុមហ៊ុនរួមមាន ការភ្ជាប់ដំណើរកម្សាន្តជាមួយនឹងសំបុត្រយន្តហោះ ជាការផ្តល់ជូនពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យទាន។ គួបផ្សំជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ មានសំបុត្រយន្តហោះច្រើនថ្នាក់ច្រើនជម្រើស ក្រុមហ៊ុនVietjet នាំមកនូវបទពិសោធន៍នៃការធ្វើដំណើរលើយន្តហោះថ្មីស្រឡាងដល់អតិថិជនរបស់ខ្លួន រួមជាមួយនឹងកៅអីដ៏មានផាសុកភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។