ប្រទេស​ក្នុង​តំបន់​ បាន​ជួយ​ពន្លត់ភ្លើង​ឆេះ​អាង​ស្តុក​ប្រេង​

​កម្លាំង​ពន្លត់​អគ្គិភ័យ មកពី​កងពល​ពិសេស​នៃ​កម្លាំង​បដិវត្ត​គុយបា និង​ក្រុម​ពន្លត់​អគ្គិភ័យ​ផ្សេងទៀត​។ ជាមួយគ្នានេះ​ប្រទេស​ម៉ិចស៊ីកូ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​ចូលរួម​ពន្លត់ភ្លើង​កំពុង​ឆាប់ឆេះ​អាង​ស្ទុ​ក​ប្រេង នៅក្នុង​តំបន់ Matanzas ប្រទេស​គុយបា​។​

​មកទល់​បច្ចុប្បន្ន មាន​អាង​ស្ទុ​ក​ប្រេង​ចំនួន​២​ក្នុងចំណោម​៨​ត្រូវ​ភ្លើង​ឆាប់ឆេះ ហើយ​ពេលនេះ​កំពុងតែ​គំរាមកំហែង​ដល់​អាង​ស្ទុ​ក​ប្រេង​ទី​បី​ផងដែរ​។ ប៉ុន្តែ​មាន​ខ្យល់​ពី​តំបន់​ឈូង​សមុទ្រ Matanzas បាន​ជួយ​មួយផ្នែក​ណាមួយ​កាត់បន្ថយ​កម្តៅ​ដល់​បណ្តា​អាង​ស្ទុ​ក​ប្រេង​ផ្សេងទៀត​។ ប៉ុន្តែ​ស្ថានភាព​នៃ​ការគ្រប់គ្រង​អគ្គិភ័យ​មិនទាន់​ប្រសើរ​ជាង​មុន​ឡើយ​។​

​តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​គុយបា សាកសព​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ គឺ​ស្ថិតនៅក្នុង​ក្រុម​ពន្លត់​អគ្គិភ័យ​១៧​នាក់​ដែល​បាន​បាត់​ខ្លួន​កន្លង​មកពី​បំពេញការងារ​។ ដូច្នេះ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៧​ខែសីហា​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​ក្រុម​ពន្លត់​គ្គិ​ភ័យ​១៦​នាក់​បាត់​ខ្លួន​។ ជាមួយគ្នានេះដែរ ក៏មាន​មនុស្ស ១២២​នាក់​រងរបួស ក្នុងនោះ​មាន​រដ្ឋមន្ត្រីក្រសួង​ថាមពល និង​រ៉ែ​លោក Livan Arronte ។ ពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់ រស់នៅ​ជុំវិញ​កន្លែងកើតហេតុ​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។​

​ប្រមុខ​ដឹកនាំ​គុយបា លោក Miguel Diaz-Canel បាន​ឲ្យ​ដឹងថា «​យើង​កំពុង​ប្រឈមមុខ​នឹង​គ្រោះ​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​ពិបាក​ក្នុងការ​ទប់ស្កាត់​នៅ​គុយបា​។ ជាមួយគ្នានេះដែរ​គុយបា​មិនមាន​ឧ​បករ​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ស្ថានភាព​»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close