ទឹកទន្លេ​មេគង្គ នឹង​ហក់​ឡើង ក្នុង​រយៈពេល​ពី​៤ ទៅ​៥​ថ្ងៃ ខាងមុខ ជាពិសេស​នៅ​ភាគ​ខាងលើ និង​បណ្តា​ខេត្ត នៅក្នុង​តំបន់​ខ្ពង់រាប នៃ​ប្រទេស​កម្ពុជា

​ភ្នំពេញ​៖ យោង​លើ​ស្ថានភាព​អាកាសធាតុ ដែល​បាន​នឹង​កំពុងមាន​ការប្រែប្រួល​កើតឡើង ដោយសារ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​និង​វិ​សម្ពាធ ដែល​នឹង​កា្ល​យ​ទៅជា​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡ​ន (MULAN) បណ្តាល​ឲ្យ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​អាង​ទន្លេមេគង្គ​។

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖
​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង ក្នុង​រយៈពេល​ពី ៤ ទៅ ៥​ថ្ងៃ​ខាងមុខ ជាពិសេស​នៅ​ភាគ​ខាងលើ និង​បណ្តា​ខេត្ត​នៅក្នុង​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​កម្ពុជា មាន​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ៨,៥០ ម៉ែត្រ​, ខេត្តក្រចេះ ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១៩,០០ ម៉ែត្រ និង​ខេត្តកំពង់ចាម ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១២,០០ ម៉ែត្រ ។​

-​ទឹកទន្លេ​ដែល​ហក់​ឡើង​នៅពេលនេះ​នៅ​មិនទាន់​ដល់​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ​តែ​ទឹក​អាច​លិច​តំបន់​ទំនាប​មួយចំនួន​អម ដង​ទ​ន្ល និង​ហូរ​ចូល​ទៅតាម​បណ្តា​ព្រែក​មួយចំនួន ។​

– ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន រួមមាន​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទឹកទន្លេ​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់ ។​

ក្រសួង សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close