អាមេរិក ដែលលោកខាងលិចផ្តល់ទៅឲ្យទីក្រុងគៀវ មាន៧០%មិនបានដល់ដៃទាហានអ៊ុយក្រែនឡើយ
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន CBS បានផ្សាយថា មានអាវុធដល់ទៅ៧០%ដែលជាជំនួយរបស់ប្រទេសលោកខាងលិចមិនបានទៅដល់ដៃកម្លាំងទាហានអ៊ុយក្រែននោះឡើយ ។ ចំណែកភាគីអ៊ុយក្រែនវិញបានលើកឡើងថារុស្ស៊ីបានប្រប្រាស់សង្គ្រាមព័ត៌មានដើម្បីធ្វើឲ្យក្រុមអ្នកជំនួយអាវុធដល់អ៊ុយក្រែន មានការខកចិត្ត។
បណ្តាញព័ត៌មាន RT បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្ត បានសន្យាផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំ ប៉ុន្តែ អាវុធដែលលោកខាងលិចផ្តល់ជំនួយមិនបានទៅដល់កម្លាំងជួរមុខក្នុងសង្គ្រាមរបស់អ៊ុយក្រែននោះឡើយ ។ តាមពាក្យចចាមអារ៉ាម អំពើពុករលួយ និងទីផ្សារងងិតនៅអ៊ុយក្រែនទើបធ្វើឲ្យអាវុធជាច្រើនត្រូវបាត់បង់។
តាមសារព័ត៌មាន RT អាមេរិកបានអនុម័ត ទឹកប្រាក់៥៤ពាន់លានដុល្លារ ផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធា ដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ។ ចំណែកអង់គ្លេស ក៏បានសន្យាផ្តល់ជំនួយអាវុធមានតម្លៃ ៣ពាន់លានដុល្លារផងដែរ ។ ចំណែកអឺរ៉ុបវិញក៏បានសន្យាផ្តល់ជំនួយជាទឹកប្រាក់២,៥លានដុល្លារ។
បណ្តាញព័ត៌មានCBS បានផ្សយាថា ដោយសារតែកម្លាំងជួរមុខក្នុងសមរភូមិផ្លាស់ប្តូររហូតនៅអ៊ុយក្រែន ហើយភាគច្រើនជាកម្លាំងទាហានស្ម័គចិត្ត និងទាហានស៊ីឈ្នួល ទើបការដឹកជញ្ជូនទៅកាន់កម្លាំងជួរមុខជប់ផលលំបាកយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះដែរ អ៊ុយក្រែនបានបង្កើតគណៈកម្មការតាមដានអាវុធជំនួយពីក្រៅប្រទេសនៅក្នុងប្រទេសអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។