អណ្តាតភ្លើង​ឆេះ​អាង​ស្តុក​ប្រេង​នៅ​គុយបា​រាលដាល​ដល់​អាង​ទី​បី​ហើយ​

អាង​ស្តុក​ប្រេង ទី​បី​របស់​គុយ​បាន​បាន​ឆាប់ឆេះ ហើយ​អាង​ស្ទុ​ក​ប្រេង​ដែល​ឆេះ​នៅពេល​មុន​បាន​បាក់ស្រុត ។ ផ្សែងខ្មៅ​បាន​គ្រប់​ដណ្តប់​លើ​ដែនអាកាស ក្នុង​តំបន់​ជាច្រើន​ដោយ​អាច​មើលឃើញ​ពី​ចម្ងាយ​។​

​សារព័ត៌មាន រ៉​យ​ទ័​រ បាន​ដកស្រង់​សំដី អភិបាលខេត្ត Matanzas លោក Mario Sabines បាន​លើកឡើងថា​« អណ្តាតភ្លើង​ពី​អាង​ស្តុក​ប្រេង​ទី​ពីរ បាន​ឆ្លង​រាលដាល​ដល់​អាង​ស្តុក​ទី​បី »​។ អាង​ស្តុក​ប្រេង​ទី​បី បាន​បាន​ឆេះ​នៅ​យប់​ថ្ងៃទី ៨​ខែសីហា ក្រោយពេល​អាង​ស្តុក​ប្រេង​ទីមួយ​និង​ទី​ពីរ បាន​បាក់ស្រុត​និង​ផ្ទុះ​ឆេះ​ទើប​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ដល់​អាង​ទី​បី​។​

​គុយបា សង្ឃឹមថានឹង​អាច​ពន្លត់ភ្លើង​នៅ​ចុង​សប្តាហ៍​កន្លងមក ក្រោយ​ទទួលបាន​ជំនួយ​ពី​ប្រទេស​ម៉ិចស៊ីកូ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ។ ជាមួយគ្នានេះដែរ កំពង់ផែ Matanzas ដែលជា​កំពង់ផែ​ធំ​បំផុត​នៅក្នុង​ប្រទេស​នេះ សម្រាប់​ដឹកជញ្ជូន​ថាមពល​ប្រេង នាំចេញ​នាំចូល ក្នុងប្រទេស​នេះ ក៏ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​ផងដែរ​។​

​កាលពី​ល្ងាច​ថ្ងៃទី ៨​ខែសីហា មន្ត្រី​គុយបា​បានប្រកាសថា រោងចក្រ​អគ្គិសនី ដ៏​សំខាន់​នៅក្នុង​ប្រទេស​នេះ​មាន​ចម្ងាយ​ពី​ទីតាំង​ឆាប់ឆេះ​ប្រមាណ​១​គីឡូម៉ែត្រ ត្រូវបាន​បិទទ្វារ ដោយសារតែ​សម្ពាធ​ទឹក​ទាប​នៅក្នុង​តំបន់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close