អាមេរិក គាំទ្រ​គោលនយោបាយ​ចិន​តែមួយ មិនមាន​ការប្រែប្រួល​នោះឡើយ​

​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​លើកឡើងថា អាមេរិក​គាំទ្រ​គោល​យោ​បាយ​«​ចិន​តែមួយ​» ហើយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​របស់លោក​ស្រី​គឺ​មិនមាន​គោលដៅ​ផ្លាស់ប្តូរ​គោលនយោបាយ​នោះឡើយ​។​

​តាម​ការលើកឡើង​រប​ស់​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​លើកឡើងថា គណៈប្រតិភូ​អាមេរិក ទៅកាន់​កោះ​តៃវ៉ាន់​មិនមែន​ដើម្បី​ផ្លាស់ប្តូរ​គោលនយោបាយ​ចិន​តែមួយ ដែល​ទីក្រុង​វ៉ា​សី​ន​តោន​បាន​ព្រមព្រៀង ។ លោកស្រី​បញ្ជាក់ថា ការដែល​អាម​រិ​ក​គាំទ្រ​កោះ​តៃវ៉ាន់​គឺ​ទៅតាម​ច្បាប់ ទំនាក់ទំនង អាមេរិក​-​តៃវ៉ាន់​។​

​លោកស្រី Nancy Pelosi បានបញ្ជាក់​ទៀតថា មិនមាន​អ្វី​ខុស​ប្រក្រតី​នៅក្នុង​តំណើ​ទស្សនកិច្ច​នោះឡើយ ហើយ​លោកស្រី​ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ ។ អ្នកនយោបាយ​វ័យ​៨២​ឆ្នាំ​បានប្រកាសថា គោលជំហរ​របស់​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ គឺ​មិន​សម​ហេតុផល​នោះឡើយ ដោយ​ចាត់ទុកថា​ចិន​មិនត្រូវ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ឲ្យ​ស្ថិតនៅ​ឯកា​នោះឡើយ ហើយ​ចិន​ក៏​មិនអាច​ហាមប្រាម​អ្នកណាម្នាក់​ទៅកាន់​កោះ​តៃវ៉ាន់​នោះដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​នា​ថ្ងៃទី ២-៣​ខែសីហា គឺជា​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​បំផុត​របស់​ម​ន្ត្រី​អាមេរិក​ទៅកាន់​កោះ​នេះ​ចាប់តាំងពី​ឆ្នាំ ១៩៩៧​មក​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​ទទួលរង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​ចិន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close