ករណីបាក់ដីក្នុងរូងទី៣ ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ នៅចំណុចស្ទឹងកែប ស្រុកថ្មបាំង បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ស្រាល ២នាក់
កោះកុង៖ កាលពិវេលាម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីបាក់ដី នៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ នៅចំណុចស្ទឹងកែប ស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង បណ្តាលអោយមនុស្សស្លាប់ចំនួន ០២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាល ម្នាក់។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត (ស្លាប់), ២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់), ៣.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និង៤.ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង រីឯសាកសព បានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំសាច់ញាត្តិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។