កូរ៉េខាងត្បូង​៖ ចំនួន​មនុស្ស​ស្លាប់ បន្ត​កើនឡើង ដោយ​ជំនន់​ទឹកភ្លៀង​

​សេ​អ៊ូ​ល​៖ មន្ត្រី​បាន​និយាយ​ចំនួន​អ្នកស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់​ដ៏​អាក្រក់ នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​ដល់​១១ នាក់​ហើយ ខណៈ​មនុស្ស ៨ នាក់​ទៀត​នៅតែ​បាត់​ខ្លួន ខណៈដែល​ទីក្រុង​សេ​អ៊ូ​ល​កំពុង​ព្យាយាម​សម្អាត​បន្ទាប់ពី​ទឹកជំនន់​។​

​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល​ពីរ​ថ្ងៃ បាន​ជន់​លិច​ផ្លូវ និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ក្នុង​រដ្ឋធានី ដោយ​ប្រធានាធិបតី Yoon Suk-yeol បាន​និយាយថា វា​គឺជា​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​កំណត់ត្រា​អាកាសធាតុ​ទីក្រុង​សេ​អ៊ូ​ល បានចាប់ផ្តើម​កាលពី ១១៥ ឆ្នាំមុន​។​

​ក្រសួងមហាផ្ទៃ​ថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​១១​នាក់ ដែល​គិត​ត្រឹម​ថ្ងៃទី​១០ សីហា មាន ៦ នាក់​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ៣ នាក់​នៅ​ខេត្ត Gyeonggi និង ២ នាក់​នៅ​ខេត្ត Gangwon ។ អ្នក​បាត់​ខ្លួន​បីនាក់​ក្នុងចំណោម​ប្រាំបី​នាក់ គឺ​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​។​ ​ក្រសួង​បាន​បន្ថែមថា មនុស្ស​ជាង ៥៣០០ ត្រូវបាន​បង្ខំ​ឱ្យ​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close