រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ សូម​បម្រើសេវា​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ ដើម្បីឱ្យ​ក្លាយទៅជា​គ្រូពេទ្យ​គំរូ​

​ឯកឧត្តម​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ សូម​បម្រើសេវា​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ ដើម្បីឱ្យ​ក្លាយទៅជា​គ្រូពេទ្យ​គំរូ និង ក្លាយទៅជា​អ្នក​បន្តវេន​ក្នុង​វិស័យ​សុខាភិបាល ។​

​មានប្រសាសន៍​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សុខាភិបាល​ស្រុក​ក្រូចឆ្មារ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

​ក្នុង​ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ដោយបាន​ការចូលរួម​ពី​ឯកឧត្តម អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត និង​មន្ត្រីរាជការ​សុខាភិបាល​ជាច្រើនរូប​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close