សម្តេច​តេ​ជោ អំពាវនាវ​សូមកុំ​ឱ្យ​ចាញ់បោក​ជនខិលខូច ដែល​បាន​ក្លែង​តេ​ឡេ​ក្រាម​របស់​សម្តេច ដោយ​ដាក់ឈ្មោះថា «@HUN SEN 24»

​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវ​សូមកុំ​ឱ្យ​ចាញ់បោក​ជនខិលខូច ដែល​បាន​ក្លែង​តេ​ឡេ​ក្រាម​របស់​សម្តេច​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សូម​មានការ​ប្រុងប្រយ័ត្ន និង​កុំ​ចាញ់បោក​ជន​អាក្រក់ ដែល​បាន​ក្លែង​តេ​ឡេ​ក្រាម​របស់​សម្តេច ដោយ​ដាក់ឈ្មោះថា «@HUN SEN 24»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មាន​ជនខិលខូច បាន​នឹង​កំពុង​ក្លែង​តេ​ឡេ​ក្រាម​(telegram)​របស់ខ្ញុំ ដោយ​យក​រូបថត​ខ្ញុំ និង​ភរិយា និង​ដាក់ឈ្មោះ​@HUN SEN 24 ដូច​មានភ្ជាប់​ជាមួយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ សូម​ប្អូន​ប្រុង​ប្រ​យ​ត្ឋ័ កុំ​ចាញ់បោក​ជន​អាក្រក់​នេះ និង​សូម​លោកអ្នក​ដែល​ក្លែង​ឈ្មោះ​សម្តេច​លុបចោល​ជាបន្ទាន់ បើ​ពុំ​នោះទេ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close