អគ្គិភ័យ​ឆេះ ឃ្លាំង​ស្តុក​ប្រេង របស់​គុយបា រលត់​ជិត​អស់ហើយ

​ហាវ៉ាន់​ណា​៖ ប្រទេស​គុយបា​បានប្រកាសថា អគ្គិភ័យ​ដ៏​ធំ​នៅ​ឃ្លាំង​ស្តុក​ប្រេង​ត្រូវបាន​រលត់ទៅវិញ​ជិត​អស់ហើយ បន្ទាប់ពី​ឆេះ​រយៈពេល ៦ ថ្ងៃ​។​ ភ្លើង​បាន​ឆាបឆេះ ដោយសារ​រន្ទះបាញ់​នៅ​ទីក្រុង Matanzas ដោយ​បំផ្លាញ​ធុង​ស្តុក​ប្រេង​សំខាន់​របស់ កោះ​ចំនួន​បួន​។​

​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​មក​ពី​ប្រទេស​គុយបា និង​ម៉ិ​ក​ស៊ិ​ក​បានធ្វើការ​រួមគ្នា​ជាច្រើន​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ភ្លើង​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​គុយបា រហូតដល់​ថ្ងៃទី​១១ សីហា មានការ​បញ្ជាក់​ពី​ជិត​រលត់​វិញ​នេះ​។​

​មន្ត្រី​បាន​បញ្ជាក់ថា អ្នក​ពន្លត់​អគ្គិភ័យ​ពីរ​នាក់​បាន​ស្លាប់ និង​សហការី​១៤​នាក់​បាត់​ខ្លួន​។ មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​រាយការណ៍​ថា បាន​រងរបួស​ដោយ ២២​នាក់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close