កូរ៉េខាងជើង​មក​ឈ្វេងយល់​ពី​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ ​របស់​ប្រទេស​វៀតណាម​

មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង​នឹង​មកដល់​ទីក្រុង​ហាណូយ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដើម្បី​ឈ្វេងយល់​ពី​សេដ្ឋកិច្ច​របស់​វៀតណាម​ ​ខណៈ​ដែល​កូរ៉េខាងជើង​មានបំណង​ចង់បាន​បទពិសោធន៍​ពី​របៀប​គ្រប់គ្រង​កំណែទម្រង់​សេដ្ឋកិច្ច​ជោគជ័យ​ ​ស្រប​ពេល​ដែល​ប្រទេស​ដែលកាត់​ផ្តាច់​ពី​កូរ៉េ​ខាងត្បូង​មួយ​នេះ​នៅតែ​រក្សា​ការគ្រប់គ្រង​នយោបាយ​ដ៏​តានតឹង​នោះ​។

លោក​ ​Ri​ ​Yong​ ​Ho​ ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ​នឹង​ជួប​បណ្តា​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ ​និង​មន្ត្រី​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ ​ដើម្បី​សិក្សា​លទ្ធផល​នៃ​កំណែទម្រង់​បដិវត្តន៍​ពី​វៀតណាម​ ​ជា​ប្រទេស​ដែល​បាន​ដកខ្លួន​ចេញពី​ភាព​ក្រីក្រ​ ​និង​ការ​មិន​នៅ​ឯកោ​ពី​អន្តរជាតិ​ ​ដោយ​គេ​ដឹង​ថា​ ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មានការ​រីកចម្រើន​ខ្លាំង​ ​លើ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​។

គួរ​បញ្ជាក់​ថា​ ​កំ​ណែ​ទម្រ​ង​បដិវត្តន៍​ ​Doi​ ​Moi​ ​នៃ​ប្រទេស​វៀតណាម​បាន​ចាប់ផ្តើម​ដាក់ចេញ​កាលពី​ឆ្នាំ១៩៨៦​ ​។​ ​យ៉ាងណាក៏ដោយ​ ​ព័ត​មាន​លម្អិត​បន្ថែម​ទៀត​ពី​ដំណើរ​ទស្សនកិច្ច​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ ​ដោយ​គេ​ដឹង​ថា​ ​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​នឹង​ត្រូវ​ទទួលស្វាគមន៍​ពី​សម​ភាគី​ ​វៀតណាម​ ​គឺ​លោក​ ​Pham​ ​Binh​ ​Minh​ ​ហើយ​ទស្សនកិច្ច​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃទី២៩​ ​វិច្ឆិកា​ ​២០១៨​ ​ដល់​ ​២​ ​ធ្នូ​ ​២០១៨​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close