កូវីដ១៩! កម្ពុជា បន្តរកឃើញអ្នកឆ្លងថ្មីៗ ២៨នាក់ទៀត និងជាសះស្បើយ៣១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ២៨នាក់បន្ថែមទៀត និងជាសះស្បើយ ៣១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៧, ២៣៦នាក់, ក្នុងនោះមានអ្នកជាសះស្បើយសរុប ១៣៣, ៩២១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។