ថៃ ព្រមានពលរដ្ឋពីបញ្ហាទឹកជំនន់ នៅបណ្តាខេត្ត តាមដងទន្លេមេគង្គ
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងទឹកជាតិ (NWCC) នៃប្រទេសថៃ បានព្រមានថា បណ្តាខេត្តដែលស្ថិតនៅតាមដងច្រាំងទន្លេមេគង្គ គួរតែប្រុងប្រយ័ត្នខ្ពស់ សម្រាប់កម្ពស់ទឹកដែលអាចកើនឡើងពី ១.០-២.០ ម៉ែត្រ ចាប់ពីថ្ងៃទី១៤-១៥ ខែសីហា។
យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនាចុងសប្តាហ៍ បានឲ្យដឹងថា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់លើខេត្តហ្លួងប្រាបាង នៃប្រទេសឡាវ កាលពីថ្ងៃទី ១១ និង ១២ សីហា។ បរិមាណទឹកដែលហូរកាត់ទំនប់សាយ បូរី (Sayaboury) ត្រូវបានគេរំពឹងថា នឹងមានពី ៩,០០០ ទៅ ១០,០០០ ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងពេលប៉ុន្មានថ្ងៃនេះ។
ជាលទ្ធផលទឹកបន្ថែមទៀត នឹងត្រូវហូរ ចេញពីខាងក្រោម ពីទំនប់វារីអគ្គិសនី សាយ បូរី ដូច្នេះអាជ្ញាធរប្រាប់ឲ្យប្រុងប្រយ័ត្ន សម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្ត តាមដងទន្លេមេគង្គ ដូចជា Loei, Nong Khai, Bung Kan, Nakhon Phanom, Mukdahan និងខេត្ត Ubon Ratchathani៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។